គ.ជ.ប បានបញ្ចប់ការផ្សាយលទ្ធផលបឋមដែលជាលទ្ធផលមិនផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចំនួន ១.៦៤៦ឃុំ-សង្កាត់ នៅថ្ងៃទី៧ មិថុនា បន្ទាប់ពីប្រកាសផ្សាយអស់រយៈពេល ៤ថ្ងៃមក។ តាមគម្រោង គ.ជ.ប ត្រូវបញ្ចប់ការប្រកាសលទ្ធផលបឋមនៅថ្ងៃទី៥ មិថុនា។
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការពន្យារពេលនេះ ដោយសារបញ្ហាបញ្ជូនទិន្នន័យពីការិយាល័យបោះឆ្នោតយឺតយ៉ាវ ដោយសារអ៊ីនធឺណិតដើរយឺត ដែលបណ្ដាលមកពីអាកាសធាតុមិនល្អ។
លទ្ធផលបឋមមានផ្សាយនៅលើគេហទំព័រ http://voterlist.org.khនៅលើទូរទស្សន៍ជាតិ លើហ្វេសប៊ុករបស់ គ.ជ.ប និងតាមវិទ្យុ។ គេហទំព័ររបស់ គ.ជ.ប មិនទាន់មានតួលេខលទ្ធផលបឋមរបស់ឃុំ-សង្កាត់មួយចំនួននៅឡើយនៅថ្ងៃទី៧ មិថុនា។
នៅថ្ងៃទី៨ មិថុនា គ.ជ.ប នឹងបិទប្រកាសលទ្ធផលបណ្ដោះអាសន្ននៅតាមឃុំ-សង្កាត់។ លទ្ធផលផ្លូវការ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។