លោក សម រង្ស៊ី ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​ឡើង​វិញ​ទោះ​បក្ស​ត្រូវ​រំលាយ

ដោយ ជុន ច័ន្ទបុត្រ
2017.11.12
សម រង្ស៊ី ២០១៧ ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
RFA/Chun Chanboth

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ថា លោក​នឹង​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​វិញ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​នេះ ទោះបីជា​មានការ​រំលាយ ឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ផែនការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នោះ​ក៏ដោយ។

លោក សម រង្ស៊ី ធ្វើ​សេចក្តី​ប្រកាស​បែបនេះ នៅ​ក្នុង​សិក្ខាសាលា​មួយ អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​មូលនិធិ​ខ្មែរ​សាមគ្គី​នៅ​ទីក្រុង ឡុង ប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សៅរ៍ ទី​១២ វិច្ឆិកា។

សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​លោក ជុន ច័ន្ទបុត្រ ដូចតទៅ

នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ជា​សាធារណៈ​ថា លោក នឹង​វិល​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។ «»

ក្រោម​ស្នូរ​ទះដៃ​យ៉ាង​កងរំពង​ពី​សំណាក់​អ្នកចូលរួម​ប្រមាណ​ជាង​៥០០​នាក់ លោក សម រង្សី បញ្ជាក់​ច្បាស់​ថា លោក​សុំ​ចូល​ជា​សមាជិក​សាមញ្ញ​មួយ​រូប មិនមែន​ជា​មេដឹកនាំ​នៃ​គណបក្ស​នេះ​ឡើយ។ «»

អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សិក្ខាសាលា​នៅ​ទីក្រុង​ឡុងប៊ិច​នេះ មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ទៀត គឺ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស អ្នក​តំណាងរាស្ត្រ ហូ វ៉ាន់ និង អ៊ូ ច័ន្ទរិទ្ធ។ ក្រៅ​ពី​នេះ​ក៏មាន​ការចូលរួម​ពី​វាគ្មិន​ដែល​មាន​ឈ្មោះ​ល្បី​មួយ​ចំនួន ដូចជា​ព្រះ​តេជព្រះគុណ ប៊ុត ប៊ុនតិញ លោក​ព្រឹទ្ធាចារ្យ ម៉ក់ ហឺន និង​បណ្ឌិត សូ ណារ៉ូ ជាដើម។ អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ក៏​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នោះ​ដែរ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចូលរួម​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរៈដីកា​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ ជា​អ្នក​ចិញ្ចឹម​បីបាច់​ដោយ​ផ្ដល់​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​ដទៃ​ទៀត​ដល់​ព្រះសង្ឃ ដូច្នេះ នៅ​ពេល​ដែល​ពលរដ្ឋ​មានទុក្ខ​ព្រះអង្គ ត្រូវតែ​ចេញមុខ​ហ៊ាន​តតាំង​នឹង​អ្នកដឹកនាំ ដែល​ព្រះអង្គ​ចាត់ទុកថា កំពុង​ដឹកនាំ​ប្រទេស​ទៅកាន់​ភាព​វឹកវរ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ព្រះអង្គ​ដាស់តឿន​ពលរដ្ឋ​ខ្មែរ​កុំ​អោយ​ព្រងើយកន្តើយ​ក្នុង​កិច្ចការ​ប្រទេសជាតិ ដែល​អាច​បណ្ដាល​អោយ​មាន​មេដឹកនាំ ដែល​ព្រះអង្គ​ហៅថា​ជា​ស្ដេច​ល្បែង នៅ​ក្រាញ​អំណាច​បាន។ «»

អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បណ្ឌិត សូ ណារ៉ូ ថ្លែង​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

វាគ្មិន​មួយ​រូប​ទៀត គឺ​បណ្ឌិត សូ ណារ៉ូ ដែល​ធ្លាប់​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែ​ពេលនេះ​បាន​លះបង់​តួនាទី​នោះ ហើយ​ងាក​មក​រិះគន់​លោក ហ៊ុន សែន វិញ មាន​ប្រសាសន៍​តាម​ដែល​លោក​ដឹង លោក ហ៊ុន សែន មិន​ស្អប់ លោក សម រង្ស៊ី ទេ។ លោក​ដឹង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន តែងតែ​ស្អប់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន។ «»

អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័នីញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ពី​ខាង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ឯណោះ​វិញ លោក អាឡាន់ ឡូវែនថល បញ្ជាក់​ជំហរ​ជាថ្មី​ថា ទាំង​ខាង​សភា​តំណាងរាស្ត្រ និង​ទាំង​ខាង​ព្រឹទ្ធ​សភា​អាមេរិក សុទ្ធតែ​តាំងចិត្ត​ថា នឹង​ខិតខំ​រួម​ដៃ​គ្នា​ក្នុង​ការ​ដាក់​ចេញ​នូវ​សេចក្ដី​សម្រេចចិត្ត​នានា ដើម្បី​ដាក់​គំនាប​ដ៏​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​អោយ​លោក ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​អោយ​ខាង​តែ​បាន។ លោក​បញ្ជាក់​ថា លោក​នឹង​ស្នើ​អោយ​បញ្ជូន​ប្រតិភូ​អាមេរិក ចុះទៅ​បំពេញបេសកកម្ម​នៅ​កម្ពុជា​នា​ពេល​ឆាប់​នេះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា។

នៅ​ចុង​បញ្ចប់​នៃ​សិក្ខាសាលា​នេះ អ្នកចូលរួម​ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​អោយ​បាន​សាកសួរ​សំណួរ មួយ​ចំនួន​ដល់​វាគ្មិន។ ខ្ញុំបាទ​ក៏​មាន​ឱកាស​បាន​សាកសួរ លោក សម រង្ស៊ី ដោយ​ផ្ទាល់ ទាក់ទង​ទៅ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​លោក មិនបាន​លើក​ក្នុង​សិក្ខាសាលា​នេះ ដូចជា​ការដែល​លោក​ចុះហត្ថលេខា​ជា​តំណាងរាស្ត្រ​លើ​ញត្តិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ការ​ដែល​លោក​ចោទ​លោក ម៉ៅ មុនីវណ្ណ ថា​ជា​ជនបង្កប់​របស់​លោក ហ៊ុន សែន ជាដើម។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​ផែនការ​ជាក់លាក់​ណាស់​ក្នុង​ការ​សង្គ្រោះ​គណបក្ស និង​ក្នុង​ការ​តស៊ូ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ហើយ​លោក​សុំ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​អស់សង្ឃឹម និង​កុំ​ចុះ​ញ៉ម​តាម​ការ​បំភិតបំភ័យ​របស់​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។