
មន្ត្រីគណៈកម្មការរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍ ស្នើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ធ្វើការកែតម្រូវព័ត៌មានដែលលើកឡើងថា ពលរដ្ឋខ្មែរ-អាមេរិកាំង មានតែចំនួនពីរ ឬបីនាក់ប៉ុណ្ណោះ ដែលធ្វើបាតុកម្មនៅមុខអគារអង្គការសហប្រជាជាតិ។
សំណើនេះ ធ្វើឡើងបន្ទាប់ពី លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស កាលពីថ្ងៃទី២៩ កញ្ញា ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលដែល លោក ហ៊ុន សែន វិលត្រឡប់ទៅដល់កម្ពុជា វិញថា បាតុកម្មប្រឆាំង លោក ហ៊ុន សែន មិនមែនជាមហាបាតុកម្មឡើយ។
មន្ត្រីគណៈកម្មការរៀបចំបាតុកម្ម លោក ទូច វិបុល បញ្ជាក់ថា បាតុករដែលមកចូលរួមបាតុកម្មនោះ មានចំនួនប្រមាណពី ៥០០នាក់ទៅ ៧០០នាក់។
សូមលោកអ្នកស្ដាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យន់ សាមៀន និងលោក ម៉ែន គឹមសេង អ្នកយកព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលមានវត្តមានយកព័ត៌មាននៅបុរីញីវយ៉ក នោះ ជម្រាបផ្ទាល់អំពីព្រឹត្តិការណ៍នោះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។