ប្រតិភូ​សភា​កម្ពុជា ឡាវ​និង​វៀតណាម​ធ្វើ​សន្និសីទ​រួម​គ្នា​អំពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ

ដោយ យ៉ង ចាន់តារា
2017.08.02
សន្និសីទ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ២០១៧ ១៤៤០ សន្និសីទ​លើក​ទី​៦ នៃ​គណ:កម្មការ​កិច្ចការ​បរទេស​នៃ​សភា​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​សីហា ឆ្នាំ​២០១៧ នា​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។ Photo courtesy of National Assembly of Cambodia
Photo courtesy of National Assembly of Cambodia

ប្រតិភូ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​កម្ពុជា ឡាវ និង​វៀតណាម ជួប​ជុំ​គ្នា​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ សីហា ដើម្បី​ធ្វើ​សន្និសីទ​លើក​ទី​៦ ស្ដីពី​ការ​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា បញ្ជាក់​ថា ប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ​លោក ឈាង វុន ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា។ លោក ឈាង វុន ថ្លែង​ក្នុង​ឱកាស​នោះ​ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម កំពុង​ធ្វើ​ឲ្យ​តំបន់​ក្លាយ​ជា​សហគមន៍​តែ​មួយ ហើយ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង​បី កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ផែនការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​មាន​ខេត្ត​ចំនួន​១៣ ជា​ចំណុះ ដោយ​កម្ពុជា មាន ៤​ខេត្ត គឺ​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ប្រទេស​ឡាវ មាន ៤​ខេត្ត និង​ប្រទេស​វៀតណាម មាន ៥​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។