តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) នឹងជួបពិភាក្សាជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី៦ ខែសីហា ខាងមុខ ក្នុងវេទិកាសហគមន៍ស្ដីពីសេចក្តីសម្រេចលេខ៧២៨ ក្រោមការរៀបចំរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង។
ខ្លឹមសារសំខាន់នៃសេចក្តីសម្រេចលេខ៧២៨ នេះ គឺប្រឆាំង និងថ្កោលទោសគ្រប់ទម្រង់លើការប្រើអំពើហិង្សាខាងផ្នែកនយោបាយ ដាក់ទណ្ឌកម្មកម្ពុជា នៃការរំលោភសិទ្ធិមនុស្សដែលកំពុងកើតមានឡើង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយមានការចូលរួមអង្កេតការណ៍ពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។