ប្រធានាធិបតីវៀតណាម ត្រឿង តឹងសាង (TRUONG TAN SANG) មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី ២៣ ធ្នូនេះ លោក ត្រឿង តឹងសាង បានចូលគាល់ព្រះករុណា ព្រះបាទបរមនាថ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង បន្ទាប់មកជួបសវនាការជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងជួបសំណេះសំណាលការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលល្ងាចថ្ងៃដដែល នៅវិមានសន្តិភាព។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភា លោក ត្រឿង តឹងសាង បានលើកឡើងពីបញ្ហា៣ចំណុចមកពិភាក្សា ទី១ ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ទី២ ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម និងទី៣ បញ្ហាព្រំដែននៃប្រទេសទាំងពីរ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក វណ្ណ វិចារ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។