មេដឹកនាំ​បក្ស​ទាំង​ពីរ​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ថ្ងៃ​២៤ កក្កដា

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២២ កក្កដា ថា ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​គាល់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២៤ កក្កដា ខាង​មុខ​នេះ ដើម្បី​គាល់​ព្រះមហាក្សត្រ​អំពី​លទ្ធផល​នៃ​ការ​ចរចា​រវាង​បក្ស​ទាំង​ពីរ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ កក្កដា នេះ។

ទាក់ទង​ទៅ​នឹង​តំណែង​អនុប្រធាន​សភា​ទី​១ លោក អេង ឆៃអ៊ាង បង្ហើប​ឲ្យ​ដឹង​ថា លោក កឹម សុខា នឹង​ត្រូវ​ទទួល​តំណែង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។