ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក ថនស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយករដ្ឋមន្ត្រីឡាវ។
គណៈប្រតិភូអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសឡាវ មានលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ទស្សនកិច្ចនេះ លោក ហ៊ុន សែន និងលោក ថនស៊ីង ថាំម៉ាវង់ នឹងជួបពិភាក្សាការងារផ្លូវការមួយចំនួន និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ៧ រួមមាន អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល វប្បធម៌ និងសិល្បៈ កិច្ចព្រមព្រៀងលើវិស័យអប់រំ ផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខឡាវ អនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតអគ្គកុងស៊ុលរវាងប្រទេសទាំង២ និងកិច្ចព្រមព្រៀងស្ដីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍។
ដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានគម្រោងជួបដាច់ដោយឡែកជាមួយប្រធានរដ្ឋប្រទេសឡាវ និងប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
