ភាព​មិន​ប្រក្រតី​នានា​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​១៤ កក្កដា

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សភា​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​មក​ដល់។ ទន្ទឹម​នឹង​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​ករណី​ប្ដឹងផ្ដល់​គ្នា​រវាង​គណបក្ស​នយោបាយ​នានា បាន​កើត​ឡើង​ជា​ហូរហែ។

0:00 / 0:00

0:00 / 0:00

0:00 / 0:00

មេ​ឃុំ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​រារាំង​ការ​បិទ​បដា​ឃោសនា​របស់​បក្ស​ផ្សេង

គណបក្ស "ខ្មែរ​ឈប់​ក្រ" ចោទ​មេ​ឃុំ​គណបក្ស​ប្រជាជន ឃុំ​ជាខ្លាង ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ថា​បាន​រារាំង​គណបក្ស​ខ្លួន​មិន​ឲ្យ​បិទ​បដា​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ឃុំ​នេះ​ទេ។ ប៉ុន្តែ​មេឃុំ​គណបក្ស​ប្រជាជន ឆ្លើយ​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន៖

ពលរដ្ឋ​ចោទ​អ្នក​មេភូមិ​នៅ​សៀមរាប​ថា​គំរាម​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​ឲ្យ​បក្ស​ប្រឆាំង

ចំណែក​នៅ​ឯ​ខេត្ត​សៀមរាប មន្ត្រី​​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្វើយ ស្រុក​ជីក្រែង បាន​​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​បណ្ដឹង​មួយ​ដែល​ចោទ​ប្រកាន់​មេ​ភូមិ​ម្នាក់ ថា​បាន​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​​​មួយ​ក្រុម​ដែល​ទៅ​ចូល​រួម​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ កាល​ពី​ពេល​ថ្មីៗ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ភូមិ​ព្រៃប្រស់ ឃុំ​សង្វើយ ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​មេ​ភូមិ ថា​​បាន​កោះ​ហៅ​ពួកគេ​ទៅ​សាកសួរ​ជា​ច្រើន​នាក់ ព្រម​ទាំង​ស្ដី​បន្ទោស​​ដោយ​ដាក់​ការ​គាប​សង្កត់​លើ​ផ្លូវ​ចិត្ត​ផង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហង្ស សាវយុត៖

ករណី​បន្លំ​ខ្លួន​ធ្វើ​ជា​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រំខាន​វេទិកា​នៅ​ខេត្ត​កណ្ដាល

វេទិកា​ចោទ​សួរ​សម្រាប់​បេក្ខជន​តំណាង​រាស្រ្ត​ខេត្ត​កណ្ដាល ដែល​រៀប​ចំ​ឡើង​ដោយ​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ​ហៅ​កាត់​ថា អិន.ឌី.អាយ (NDI)។ សម្រាប់​គណបក្ស​ដែល​ចូល​រួម មាន ៣​ធំៗ គឺ​គណបក្ស​សង្រ្គោះ ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​ពហិកា​មិន​ធ្វើការ​បកស្រាយ​​ក្នុង​វេទិកា​នោះ ដោយសារ​មាន​ការ​ក្លែង​បន្លំ​ខ្លួន​ដោយ​ពាក់​មួក និង​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឡើង​ដោយ​​សមាជិក​គណបក្ស​ផ្សេង ដើម្បី​បង្ក​ការ​រំខាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​បក្សសង្រ្គោះជាតិ។

​សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សូត សុខប្រាថ្នា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។