ចិន​សន្យា​ធ្វើ​ជា​ខ្នង​បង្អែក​របស់​កម្ពុជា​គ្រប់​កាលៈទេសៈ

ដោយ អ៊ុង សេរីវុទ្ធ
2017-09-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) [ឆ្វេង] និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​សន្យា​ធ្វើ​ជា​ខ្នង​បង្អែក​របស់​រដ្ឋាភិបាល​កម្ពុជា​គ្រប់​កាលៈទេសៈ ខណៈ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក កឹម សុខា ក្នុង​ការ​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ចុះ​កាល​ពី​ថ្ងៃ​ទី១១ កញ្ញា បញ្ជាក់​ថា ឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវលី (Zhang Gaoli) បាន​ប្រាប់​លោក ហ៊ុន សែន ថា បើ​កម្ពុជា​ត្រូវ​ការ​អ្វី​ឲ្យ​ចិន​ជួយ ឲ្យ​ប្រាប់​មក​ចិន​ភ្លាម​នូវ​គម្រោង​អាទិភាព​នានា​ដែល​កម្ពុជា​ត្រូវ​ការ​ជំនួយ​ទាំង​នោះ។

បន្ថែម​ពី​នេះ ចិន​នឹង​បន្ត​ចូលរួម​ពង្រឹង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ ហើយ​នៅ​ឆ្នាំ២០១៨​នេះ កម្ពុជា​អាច​នាំ​អង្ករ​ចេញ​ទៅចិន​បន្ថែម​ទៀត​ទៅ​តាម​កូតា​ថ្មី​ដែល​បាន​សម្រេច​ផ្ដល់​បន្ថែម​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ។

ស្រប​ពេល​នេះ​ដែ លោក ហ៊ុន សែន បាន​សំដែង​ការ​អរគុណ​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ចិន​ដែល​តែង​ជ្រោមជ្រែង​កម្ពុជា ខណៈ​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​កើន​កម្ដៅ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ក្រោម​បទ​ចោទ​ថា ក្បត់​ជាតិ រហូត​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នេះ។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​តែ​​ចេញ​មុខ​គាំទ្រ​ រដ្ឋាភិបាល​កម្ពុជា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អនាមិក

ខ្មែរស្លាប់ពីរលាននាក់ព្រោះតែចិននៅក្រោយខ្នងប៉ុល ពត
ឥឡូវចិនចេញមុខការពារឃាតករទៀត។ តើខ្មែរនឹងស្លាប់
ប៉ុន្មានលានទៀតដោយសាររបបកុម្មនិស្រ្តដែលដឺកនាំ
ដោយជនល្មោភអំណាចគឺហ៊ុន សែន។

Sep 13, 2017 04:09 PM

Pearennasey

China used the same words during the period of killing field 1975-1979 and close to 2 millions of Cambodian people were lost. Hun Sen needs to open his solely one eye and see a little bit further.

Sep 13, 2017 09:24 AM

អ្នក​អាន​អនាមិក

អរគុណមហាមិត្តចិន ដែលធ្លាប់និងកំពុងតែជួយកម្ពុជាយ៉ាងពេញទំហ៊ឹង!
ជយោ ! កម្ពុជាមហាលោតផ្លោះមហាហោះផ្លោង!

Sep 13, 2017 04:04 AM

អ្នក​អាន​អនាមិក

បើមហាមិត្តចិនចាំតែជួយកម្ពុជាដូច្នេះ យើងសូម
សួរមហាមិត្តថា តើអ្នកណាដែលនៅពីក្រោយឃាតកម្ម
​​ លោកបណ្ឌិត កែម ឡី ? ឬមួយក៏សហរដ្ឋអាមេរិកនៅ
ពីក្រោយ ដូចការយល់ឃើញរបស់ លោក បណ្ឌិត សុខ
ទូច ?

Sep 13, 2017 03:55 AM

អ្នក​អាន​អនាមិក

China Embassy and Hun Sen Palace Cambodian people watching every day. the same Hun Sen watching CNRP.

Sep 13, 2017 03:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល