គណបក្សសង្គ្រោះជាតិ ថ្កោលទោសចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាធ្វើឡើងយ៉ាងតក់ក្រហល់ក្នុងហេតុផលនយោបាយ និងជាទង្វើរំលោភច្បាប់ ក្នុង ខណៈលោកជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភា។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ សេចក្ដីថ្លែងការណ៍នេះក៏ស្នើឲ្យសហគមន៍អន្តរជាតិ ជួយធ្វើអន្តរាគមន៍ដោះលែង និងបញ្ឈប់ការគំរាមកំហែងគាបសង្កត់តាមគ្រប់រូបភាពពីអាជ្ញាធរមានសមត្ថកិច្ចមកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។