បក្ស​សង្គ្រោះ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ចូល​រួម​ធម្មយាត្រា​សិទ្ធិ​យាត្រា

គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​នាវ​អោយ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​គ្រប់​ទិសទី​ចូលរួម​កម្មវិធី​ធម្មយាត្រា សិទ្ធិ​យាត្រា​រយៈ​ពេល ១០​ថ្ងៃ ដែល​រៀបចំ​ដោយក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា បាន​ណែ​នាំ​ពលរដ្ឋ​អោយ​ត្រៀម​រៀបចំ​ខ្លួន​មាន​សំលៀក​បំពាក់ កន្សែង ក្រម៉ា បាយ ទឹក​ជា​ដើម ដើម្បី​ចូល​រួម​យុទ្ធនាការ​ដែល​គណបក្ស​នេះ​ហៅ​ថា ជា​យុទ្ធនាការ​សង្គ្រោះ​ជាតិ ដោយ​អហិង្សា​និង​សន្តិវិធី។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដោយ​ចូលរួម​ហែ​ក្បួន​ដើរ​ចេញ​ពី​តំបន់​ដែល​ខ្លួន​រស់​នៅ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ។

គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​សកម្មភាព​នេះ​ថា ជា​ការ​ចូលរួម​ដើម្បី​អោយ​កម្ពុជា ទទួល​បាន​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​ពេញលេញ ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​សេរី​ពុហបក្ស នីតិរដ្ឋ យុត្តិធម៌​សង្គម ជីវភាព​រុងរឿង សុភមង្គល​ពិតប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។