បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បញ្ជាក់ថា ក្រុមបាតុករនឹងចំណាយពេលហែក្បួនក្នុរយៈពេលតែមួយម៉ោង ហើយនឹងវិលត្រឡប់ចូលទីលានប្រជាធិបតេយ្យវិញ។
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅព្រឹកថ្ងៃទី១៦ ធ្នូ បញ្ជាក់ថា បក្សសង្គ្រោះជាតិ កំពុងបង្កអនាធិបតេយ្យដោយមិនគោរពតាមបទបញ្ជាសាលារាជធានីដែលហាមបក្សសង្គ្រោះជាតិហែក្បួន ហាមមនុស្សស្នាក់នៅទីលានប្រជាធិបតេយ្យលើស ២៤ម៉ោង។
ចំណែកមន្ត្រីបក្សសង្គ្រោះជាតិប្រកាសថា ការធ្វើបាតុកម្មគឺជាសិទ្ធិពលរដ្ឋដែលត្រូវបានធានាដោយច្បាប់ រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ តែមានតួនាទីចាំបាច់ការពារសុវត្ថិភាពជូនបាតុករ។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញនៅថ្ងៃទី១៦ ខែធ្នូ នេះ បានឲ្យដឹងថា គណបក្សនេះនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ តទៅ ហើយមហាបាតុកម្មនឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃទី១៥ ខែធ្នូ បក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារ របស់លោក វណ្ណ វិចារ អំពីព្រឹត្តិការណ៍នេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
