មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជា​ថ្មី​ថា​ការ​បោះឆ្នោត​ជា​ជម្រើស​ក្នុង​ការ​បញ្ចៀស​សង្គ្រាម

ដោយ វ៉ាន វណ្ណដេត
2017-05-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ប្រាប់​សកម្មជន​ខ្លួន​ថា តាំង​ពី​ឆ្នាំ​១៩៩៣ មក ដោយសារ​តែ​មាន​ការ​បោះ​ឆ្នោត​ទើប​គ្មាន​សង្គ្រាម ដូច្នេះ​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​បញ្ចៀស​សង្គ្រាម មិន​មែន​ជា​ការ​បង្កើត​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ។

អ្នក​វិភាគ​ថា នេះ​គឺ​ជា​ទ្រឹស្ដី​សម្រាប់​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ ដែល​គេ​សម្រេច​ចិត្ត​យក​ជម្រើស​ការ​បោះឆ្នោត ដោយសារ​ប្រទេស​ទាំង​នោះ​មិន​ចង់​ឃើញ​ការ​ដណ្ដើម​អំណាច​គ្នា​តាម​កម្លាំង​ប្រដាប់​អាវុធ។

ការ​បញ្ជាក់​ថា ការ​បោះឆ្នោត​នឹង​នាំ​ឲ្យ​គ្មាន​សង្គ្រាម​កើត​ឡើង​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រកាស​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ហេតុផល​ជា​ច្រើន​ទៅ​ពន្យល់​សកម្មជន​របស់​ខ្លួន ដែល​បញ្ជាក់​ថា ជម្រើស​នៃ​ការ​បោះឆ្នោត​គ្មាន​សង្គ្រាម​នោះ​ទេ។ លោក​ថា បើ​បោះ​ឆ្នោត​នាំ​ឲ្យ​មាន​សង្គ្រាម​ដដែល តើ​គេ​បង្កើត​ការ​បោះឆ្នោត​ដើម្បី​អ្វី? តំណាងរាស្ត្រ​រូប​នេះ​ស្នើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​ព្រះមហាក្សត្រ​ដែល​ចេញ​ព្រះ​ភក្ត្រ​ប្រកាស​​​ឲ្យពលរដ្ឋ​​ទៅ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា កុំ​ចាញ់​សម្លុត​ជន​ណា​ម្នាក់៖ «លោក​មាន​បន្ទូល​អំពាវនាវ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​បោះឆ្នោត​ទៅ​ហើយ ហើយ​បើ​ព្រះមហាក្សត្រ​អត់​ប្រកាស​សង្គ្រាម​ហើយ ទៅ​ធ្វើ​សង្គ្រាម​ម៉េច​កើត? វា​អត់​អី​ទៅ​ធ្វើ​សង្គ្រាម​ទៅ​ទៀត ហើយ​ពួក​ខ្ញុំ​ហ្នឹង​វា​អត់​ទៅ​ចេះ​កាន់​កាំភ្លើង​ទៅ​ទៀត បើ​គេ​ឲ្យ​កាំភ្លើង​ខ្លី​មក វា​អត់​ទៅ​ដឹង​បាញ់​យ៉ាង​ម៉េច? ទៅ​ធ្វើ​សង្គ្រាម​យ៉ាង​ម៉េច​ទៅ​បង​ប្អូន? ដូច្នេះ​បោះ​ឆ្នោត​បញ្ចៀស​សង្គ្រាម»

ជា​រឿយៗ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី​ដែល​មាន​ប្រវត្តិ​ធ្វើ​សង្គ្រាម​បាន​ព្រមាន​ថា នឹង​កើត​សង្គ្រាម​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ អ្នក​វិភាគ​ចាត់​ទុក​ការ​ប្រកាស​សង្គ្រាម​នេះ​ថា​គឺ​ជា​សារ​គំរាម និង​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ។

លោក យឹម សុវណ្ណ បាន​អះអាង​ថា កងកម្លាំង​ប្រដាប់អាវុធ​រហូត​ថ្នាក់​ឧត្ដមសេនីយ៍ បាន​ប្រាប់​លោក​ថា នឹង​មិន​ធ្វើ​សង្គ្រាម​នោះ​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ទទួល​យក​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ជាមួយ​ដោយ​មិន​រើសអើង ហើយ​មិន​មាន​ការ​សងសឹក​នោះ​ទេ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ពេល​ឈ្នះ​ឆ្នោត​ទៅ​កាន់​អំណាច​នៅ​វិមាន​សន្តិភាព មិន​មែន​ទៅ​វិមាន​សង្គ្រាម​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ពន្យល់​ថា សង្គ្រាម​មិន​មែន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​ទេ។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស សង្គ្រាម​កើត​ឡើង​ដោយសារ​គោលនយោបាយ​របស់​គណបក្ស​នេះ។ លោក សុខ ឥសាន ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​គោលនយោបាយ​តាម​របប ប៉ុល ពត៖ «ប្រជាពលរដ្ឋ​ក៏​មិន​អាច​ទទួល​បាន​នូវ​សុខ​សន្តិភាព ក៏​ដូចជា​គ្មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​សង្គម មាន​ពេល​ណា​ទៅ​កសាង​ប្រទេស មាន​ពេល​ណា​ទៅ​កសាង​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​វា​រីកចម្រើន​សម្បូរ​រុងរឿង កាត់​បន្ថយ​ភាព​ក្រីក្រ វា​មាន​តែ​ការ​ភ័យ​ខ្លាច មាន​តែ​ការ​ក្រាប​លូន​ដូច​ពី​មុន​ទៀត​ហ្នឹង ដោយសារ​ថា គណបក្ស​ហ្នឹង​យក​នយោបាយ​របស់ ប៉ុល ពត មក​អនុវត្ត​ទៅ​ហើយ»

អ្នក​តាម​ដាន​សង្គម និង​នយោបាយ មើល​ឃើញ​ថា គ្មាន​គោលនយោបាយ​របស់​គណបក្ស​ណា​មួយ​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ លើកលែងតែ​គោលនយោបាយ​របស់​ពួក​អាយស៊ីស (ISIS)។

អ្នក​តាមដាន​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី ថា រដ្ឋាភិបាល​មិន​គួរ​ប្រើ​ពាក្យ​សង្គ្រាម​ច្រំ​ដែល​ពេក​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​ធានា​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ធានា​សន្តិភាព​សម្រាប់​កម្ពុជា។ លោក មាស នី យល់​ថា ការ​បង្ហាញ​អំពី​ការ​នាំ​ប្រទេស​ចូល​ទៅ​ក្នុង​សង្គ្រាម គឺ​ជា​ការ​បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​អ្នកដឹកនាំ៖ «ប្រទេស​យើង បើ​សិន​ជា​យើង​មាន​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ ដែល​បាន​ធានា​នូវ​ឯករាជ្យ និង​យុត្តិធម៌ បើ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ ខ្ញុំ​គិត​ថា ទោះ​បី​មាន​អ្នក​ស្រែក​ច្រើន​លើស​ហ្នឹង​ទៀត​អំពី​សង្គ្រាម ក៏​សង្គ្រាម​មិន​អាច​ផ្ទុះ»

​ក្រោយ​មាន​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​នឹង​មាន​សង្គ្រាម មិន​បាន​យូរ​ប៉ុន្មាន ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ បាន​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ គំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

​អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មើល​មិន​ឃើញ​ថា គណបក្ស​ណា​មួយ​អាច​ធ្វើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ព្រោះ​គណបក្ស​ទាំង​នោះ​គ្មាន​អំណាច គ្មាន​កងកម្លាំង​ប្រដាប់​អាវុធ។ ជាង​នេះ​ទៅ​ទៀត លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វថ្ងៃ​ចាញ់​ឆ្នោត ក៏​គ្មាន​សង្គ្រាម​ដែរ ព្រោះ​ជា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​លទ្ធផល​បោះឆ្នោត។

កាល​ពី​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ និង​ក្រោយ​ការ​បោះឆ្នោត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ព្រមាន​ថា នឹង​មាន​សង្គ្រាម បើ​គណបក្ស​លោក​ចាញ់​ឆ្នោត។ ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥ ដោយ​ការ​ព្រមាន​នេះ ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​បាត់បង់​កៅអី​តំណាងរាស្ត្រ​នៅ​សភា​ចំនួន ២២​អាសនៈ គឺ​ពី ៩០​អាសនៈ មក ៦៨​អាសនៈ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ជាយោបល់របស់ខ្ញំុផ្ទាល់ ពាក្យថាសង្គ្រាមនេះមិនសំដៅតែប្រើកំឡាំងឫកងទ័ពច្បាំងគ្នានោះទេ សូម្បីតែវាចាក៏ចាត់ជាសង្គ្រាមទៅហើយដែរ នៅក្នុងប្រព័ន្ធតុលាការក៏ជាសង្គ្រាមដែរ ការហែរក្បួនបាតុកម្មក៏ជាសង្គ្រាម១ផ្នែកដែរ ។ល។
យើងត្រូវចេះសួរខ្លួនឯងផងថា តើនៅក្នុងប្រទេសខ្មែរសព្វថ្ងៃមានសង្គ្រាមដែរឫទេ? វាជាការពិតថា នៅប្រទេសខ្មែរគឺមានសង្គ្រាមរួចទៅហើយ!!! តើអ្នកនយោបាយសព្វថ្ងៃនេះដោះស្រាយសង្គ្រាមនេះបានហើយឫនៅ? គឺយើងរាស្ត្រខ្មែរស្ថិតនៅក្នុងសង្គ្រាមទៅហើយ!!! តើយើងចង់ទៅស្វែងរកសង្គ្រាមអ្វីបន្ថែមទៀត ។ ចំពោះលោកនាយករដ្ឋមន្ត្រីខ្មែរដែលមតិជាតិនិង អន្តរជាតិយល់ថាលោកញៀននិងសង្គ្រាមព្រោះកន្លងមកលោកបានចូលរួមជាមួយយួនយៀកកុង (យួនខាងជើង) មកប្រល័យខ្មែរស្ទើដាច់ពូជ។ នេះជាទំលាប់ដែលលោកហ៊ុន សែនធ្លាប់បានក្លាយជាប្រពៃណីយ័ចេញពីសន្តានចិត្តរបស់លោក។ សព្វថ្ងៃរាស្ត្រខ្មែរស្ថិតនៅក្នុងសង្គ្រាម ហើយក៏មិនចង់បន្ថែមសង្គ្រាមអ្វីទៀតដែរ៕

May 14, 2017 11:02 PM

អ្នក​អាន​អនាមិក

to protect HS and his family, he should those who are close to him now. Because those generals will definitely join the new government. The loyalty he see now is just drama for him. All armed force and government officers are ready to join new leadership. That drama loyalty will show for another year more. After thart we will see who is who.

May 14, 2017 01:04 PM

អ្នក​អាន​អនាមិក

Its so scary for HS. He cant believe all the groups he has built for 30 years now leave him. He is countingdown. Whho will join the war when the new government offer the same position to them or even better conditions for them, their family and children. Fight for what? For for our children or fight to protect you?

May 14, 2017 12:55 PM

អ្នក​អាន​អនាមិក

HS's main concern is when CNRP win the election, all his former guards/generals point the gun back to him, even his closest generals. All armed force will definitely join the new government.

May 14, 2017 12:52 PM

Be smart vote to the party who love peace...don't vote to the party who were warmonger with hand bloodshed

Be smart vote to all khmer people in this national election coming"2017-2018",don't let anybody bullies or foolish u around...time to all khmer political parties to wake up on time,time be smart reunited to one best party who can make a changed in this election....and time that all khmer's history already tough us in the past and present suffering.Be smart political strategies campaign to attractive more voters and supporters...be smart move strategy accurate to defeat this crazy opposite monster" best outcome in this election...be smart play,be patient,be cool down,be soften...but be stronger in duty and learn more about big mistaken histories in the past,present and strong commitment to reach that achievement,strong political based strategy to be a best leader to lead the country move forward peacefully and peace.

May 14, 2017 10:22 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល