ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក សុន ឆ័យ និងលោក ម៉ៅ មុនីវណ្ណ បំពេញបេសកកម្មនៅខេត្តរតនគិរី នៅថ្ងៃទី៣០ វិច្ឆិកា។
ក្នុងដំណើរបេសកកម្ម ក្រុមការងារនេះផ្ដោតសំខាន់ចុះផ្សព្វផ្សាយទៅសកម្មជន និងមន្ត្រីបក្សនៅមូលដ្ឋានពីសភាពការណ៍នយោបាយ ខណៈវិបត្តិគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ កំពុងឡើងកម្ដៅ ជាពិសេសក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានចុះពិនិត្យតំបន់ព្រំដែនកន្លែងដែលវៀតណាម បានជីកស្រះចូលក្នុងតំបន់សហាមឃាត់ចំនួន ៨កន្លែងនៅស្រុកអូរយ៉ាដាវ។
លោក រដ្ឋា វិសាល ដែលចុះតាមដានសកម្មភាពចុះពិនិត្យមើលព្រំដែនរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រាយការណ៍ពីដំណើរបេសកកម្មនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
