តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងការប្រើហិង្សាដោយពលរដ្ឋ និងអាជ្ញាធរវៀតណាម នៅតាមខ្សែបន្ទាប់ព្រំដែនខេត្តស្វាយរៀង បានអំពាវនាវសូមឲ្យរដ្ឋាភិបាល ចាត់វិធានការដោយម៉ត់ចត់ជុំវិញបញ្ហាព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេស ត្រូវកោះហៅមន្ត្រីទូតវៀតណាម ប្រចាំកម្ពុជា ឲ្យមកទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើងកាលពីថ្ងៃទី២៨ មិថុនា និងការរំកិលព្រំដែននៅតំបន់ផ្សេងទៀត។ ការទាមទាររបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី២៩ ខែមិថុនា នៅមេត្តាហៅ (Metta House) រាជធានីភ្នំពេញ។
សូមស្ដាប់ លោក ម៉ម មុនីរតន៍ ដែលបានតាមដានជុំវិញរឿងនេះមានសេចក្ដីរាយការណ៍ពិស្ដារដូចតទៅ៖
១. តើសន្និសីទកាសែតនេះមានក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ បានលើកពីបញ្ហាអ្វីខ្លះ?
២. តើជំហររដ្ឋាភិបាលខ្មែរវិញមានការឆ្លើយតបបែបណាដែរជុំវិញហិង្សានេះ?
៣. តើក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នឹងធ្វើអ្វីបន្តទៀត?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។