បើទោះជាការបោះឆ្នោតជាតិសម្រាប់អាណត្តិទី៥ នេះ ត្រូវបានបិទបញ្ចប់ទៅហើយយ៉ាងណាក្ដី ក៏ប៉ុន្តែហិង្សាដោយពាក្យសម្ដីពីបក្សមួយទៅបក្សមួយផ្សេងទៀត កំពុងធ្វើយុទ្ធនាការយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថាបានបន្តគំរាមកំហែងសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានពុំមានថមថយនោះឡើយ ជាពិសេសមន្ត្រីបក្សប្រជាជនថ្នាក់មូលដ្ឋានភូមិឃុំ បានគំរាមអ្នកគាំទ្របក្សប្រឆាំង។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍៖
អាជ្ញាធរបក្សប្រជាជនរងការចោទថាគំរាមកម្ទេចសកម្មជនបក្សសង្គ្រោះជាតិ
ដោយ យាង សុជាមេត្តា
ខេត្តកំពង់ចាម៖ អាជ្ញាធរនៅខេត្តកំពង់ចាម បានគំរាមកម្ទេចសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានការប្រកែកគ្នាបន្តិច ដោយសារការចតម៉ូតូនៅក្បែរស្នាក់ការគណបក្សសង្គ្រោះជាតិ។ តែសកម្មជនគណបក្សសង្គ្រោះជាតិ និយាយថា ពួកគេពុំមានការភិតភ័យនឹងពាក្យគំរាមកំហែងនោះឡើយ ហើយពួកគេធ្វើការប្ដឹងផ្តល់តាមផ្លូវច្បាប់។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យាង សុជាមេត្តា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
