មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​សហរដ្ឋអាមេរិក​​អនុគ្រោះ​ដល់​កម្ពុជា

ដោយ មួង ណារ៉េត
2017-12-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
RFA

គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​សូម​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ ពី​ផែនការ​ដាក់​សម្ពាធ​មក​លើ​មន្ត្រី​រដ្ឋាភិបាល តាមរយៈ​ការ​បិទ​ទិដ្ឋាការ ឬ​វីសា​ចូល​ទឹកដី​អាមេរិក​នេះ។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ទណ្ឌកម្ម​ដែល​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ កំពុង​ផ្ដួចផ្ដើម​នេះ គឺ​ជា​សញ្ញា​ល្អ សម្រាប់​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ក្នុង​នាម​ផ្ទាល់​ខ្លួន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​បិទ​ទ្វារ និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​នេះ គឺ​ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ហាក់​មាន​ស្តង់ដារ​ពីរ ផ្ទុយ​ពី​គោលនយោបាយ របស់​លោក ដូណាល ត្រាំ (Donald Trump)។ លើស​ពី​នេះ​ទៀត ការ​ព្យាយាម​ពង្រីក​បញ្ហា​ពី​រឿង​ជនភៀសខ្លួន រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក រហូត​សម្រេច​ចិត្ត​បិទ​ទិដ្ឋាការ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា នេះ​ជា​ការ​ដាក់​សម្ពាធ ប្រឆាំង​នឹង​កម្ពុជា​ហើយ។

លោក សុខ ឥសាន យល់​ឃើញ​ថា សហរដ្ឋអាមេរិក គួរ​ទម្លាក់​អម្រែក​ដ៏​ធ្ងន់​របស់​ខ្លួន​នេះ ចំពោះ​ប្រទេស​កម្ពុជា​វិញ៖ «យ៉ាង​ណា​វា​ប៉ះពាល់​សតិ​អារម្មណ៍​ដែរ សូម​សហរដ្ឋអាមេរិក​មេត្តា​ពិចារណា​ផង ព្រោះ​ថា​ប្រទេស​តូច​កុំ​ថា​ឡើយ​កម្ពុជា​ដល់​ទៅ​អាវុធ​នុយក្លេអ៊ែរ សូម្បី​អាវុធ​ប៉ុន​កូន​ដៃ​ក៏​គ្មាន​ដែរ។ សូម​ឲ្យ​លោក​ជា​មហាយក្ស​សូម​ឲ្យ​ជួយ​ពិនិត្យ​មើល និង​សូម​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ហ្នឹង​រស់​បាន​ដោយ​សុខ​សន្តិភាព​ផង»

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​ពេល​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ខ្វាយខ្វល់​ទៅ​នឹង​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ។ លោក ហ៊ុន សែន បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ធ្វើ​យ៉ាង​ណា​កម្ចាត់​សំឡេង​ប្រឆាំង បិទ​ទ្វារ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។ បើ​ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ នៃ​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​ធ្វើ​រួច​ហើយ​ទៅ​លើ​បក្ស​ប្រឆាំង និង​ការ​អនុវត្ត​ច្បាប់​​ដទៃ​ទៀត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី៦ ខែ ធ្នូ របស់​អ្នក​នាំពាក្យក្រសួង​ការបរទេស សហរដ្ឋអាមេរិក អ្នក​ស្រី ហឹតឌើ ណៅអឹត (Heather Nauert) អោយ​ដឹង​ថា ចំណាត់​ការ​ជាក់ស្ដែង និង​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​អំពើរបស់​រដ្ឋាភិបាល​កម្ពុជា​ផ្ទុយ​​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស។

សេចក្ដី​សម្រេច​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​ប្រកាស​បិទ​ទិដ្ឋាការ ឬ វីសា​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នេះ ព្រោះ​តែ​អ្នក​ទាំង​នោះ បាន​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ស្មារតី​របស់​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា កំពុង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដាក់​សម្ពាធ​មក​លើ​កម្ពុជា ព្រោះ​តែ​ហេតុផល​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ក្ដី និង​ហេតុផល​នីតិវិធី​ដទៃ​ទៀត នោះ​គឺ​ជា​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ រដ្ឋាភិបាល បាន​ប្រឹងប្រែង​សម្បើម​ណាស់ ដើម្បី​កសាង​កម្ពុជា ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ថា រដ្ឋាភិបាល​របស់​លោក​នឹង​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ។ ការ​បន្ទន់​ឥរិយាបថ​នេះ លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវ​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​ប្រាក់​ខែ និង​ការ​តាំង​ទី​លំនៅ​ថ្មី ក្នុង​រយៈពេល​ណា​មួយ សម្រាប់​ជនភៀសខ្លួន ដែល​ត្រូវ​ចាប់​បញ្ជូន​ពី​សហរដ្ឋអាមេរិក ត្រឡប់​មក​កម្ពុជា​វិញ​ផង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា របស់​អាមេរិក​នេះ ហាក់​មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ។ លោក​បន្ត​ថា ទណ្ឌកម្ម​ដែល​អាមេរិក​បិទ​ទ្វារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​សាច់ញាតិ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​នេះ គឺ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ឲ្យ​លោក ហ៊ុន សែន កសាង​ដំបូល​ប្រជាធិបតេយ្យ ឲ្យ​បាន​ល្អ​ឡើង​វិញ អស់​ពេល​ជា​ច្រើន​ខែ​ណាស់​មក​ហើយ​ដែរ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ដាវ​អាជ្ញាសឹក របស់​ប្រទេស​មហា​អំណាច​លើក​នេះ អាច​ជួយ​ឲ្យ​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​ឡើង​វិញ«នេះ​ជា​វិធានការ​វិជ្ជមាន​មួយ ដែល​អាច​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​យើង​គិតគូរ​ឡើង​វិញ ដែល​បាន​ចាត់​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រទេស​ជា​សម្ព័ន្ធមិត្ត របស់​សហរដ្ឋអាមេរិក​ដទៃ​ទៀត អាច​នឹង​ប្រតិកម្ម​បន្ត​បន្ទាប់ ក្រោយ​ពី​មហាអំណាច​ផ្នែក​សព្វាវុធ ចាប់​បញ្ចេញ​សាច់ដុំ​របស់​ខ្លួន ប្រឆាំង​នឹង​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា។ ជំហាន​បន្ទាប់ ក្រោយ​សេចក្ដី​សម្រេច​បិទ​ទិដ្ឋាការ ឬ​វីសា​នេះ​ហើយ អាច​ឈាន​ទៅ​បង្កក​ទ្រព្យសម្បត្តិ របស់​សាច់ញាតិ ឬ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​នៅ​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

G. WH BUSH

ពី Ha Noi

Mr. Sok Eisan, you should ask Le duc Tho boy hun manet about American character because he used to live in US for a while and remember "Don't mess up with Texas"!. Friendly reminding have you open your bank accounts in Beijing or Moscow or especially in Ha Noi yet, you got to be act quickly.

Dec 08, 2017 06:52 AM

កូនកម្ពុជា

ប្រជាជនកម្ពុជា នៅចាំបានថា : កាលសម័យខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩-១៩៨៩ ដោយសារអត់ គ្មាន សហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក ចូលមកជួយពង្រឹងសិទ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា បានជាពួកផ្តាច់ការ ប៉ុល ពត - ហ៑ុន សែន សម្លាប់ប្រជាជន អស់រាប់លាននាក់ !
ហេតុនេះ លោក សុខ អីសាន កុំចោទអន្តរជាតិ ថាគេជ្រៀតជ្រែកផ្ទៃក្នុងម្ពុជា មិនត្រូវទេ ការពិតអន្តរជាតិ គេមកជួយប្រជាជនកម្ពុជា កុំអោយជួបដូចសម័យខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៨៩ ទៀត .

Dec 08, 2017 02:56 AM

អ្នក​អាន​អនាមិក

និតិរដ្ឋ របស់ តាចាស់ សុខ ស្អីសាន គឺចោទមួលបង្កាច់គេ នឹង ឬ ?
មានតែ មនុស្សយន្តដូច ពួក សុខ ស្អីសាន ទើបជឿ !

Dec 08, 2017 01:53 AM

kom sot

ពី KROCH CHHMAR

ផ្ទុយពីគោលនយោបាយប្រធានាធិបតីអីលោកដូណាលត្រាំពេញចិត្ត
នឹងបិទvisageលើពពួកក្បាលខូចចង់រំលាយប្រជាធិបតេយ្យនៅក្នុង
ប្រទេសរបស់ខ្លួនដែលមានសុខសន្តិភាពដែលរកបានពីមហាអំណាច
កាលពីថ្ងៃ២៣តុលា១៩៩១នោះណាស់៕

Dec 08, 2017 12:59 AM

សុភា

ពី ខេត្តកំពត

ខ្ញុំសូមសំណូមពរយ៉ាងទទូចដល់លោក សុខ ឥសាន ថាបំណាច់ក្រុមរបស់លោករួមទាំងមេក្លោងរបស់លោកជាជើងខ្លាំងទៅហើយត្រូវរក្សាភាពខ្លាំងនោះជារៀងរហូតទៅ កុំបកក្បាលងាកក្រោយធ្វើអ្វី ព្រោះមុននឹងគេធ្វើ គេបានព្រមាន(ទុករយៈពេលឲ្យក្រុមរបស់លោកគិត) ហើយតើ ប៉ុន្តែក្រុមរបស់លោកក្នុងនោះរួមទាំងលោកផ្ទាល់ផងដែរដែលសកម្មរហូតហ៊ានហាមាត់និយាយថា "ស្រុកអាមេរិកជាស្រុកចង្រៃ" តើចាំបាច់អ្វីចង់ឲ្យសហរដ្ឋអាមេរិកដកចេញនូវទណ្ឌកម្មទិដ្ឋាការ?

Dec 07, 2017 09:45 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល