HRW ជំរុញ​ឲ្យ​អ.ស.ប​និង​ប្រទេស​ម្ចាស់​ជំនួយ​មាន​វិធានការ​លើ​ករណី​វាយ​ដំ​តំណាងរាស្ត្រ

ដោយ​ សុ ជីវី
2015-10-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន នៅ​​ទីស្នាក់ការ​គណបក្ស​​មុន​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន នៅ​​ទីស្នាក់ការ​គណបក្ស​​មុន​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អោយ​ស៊ើប​អង្កេត​ករណី​វាយ​ដំ​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប ដោយ​ក្រុម​អ្នក​តវ៉ា​ដែល​មាន​ការ​រៀបចំ​មួយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​កើត​ឡើង​លើ​អ្នក​តំណាងរាស្ត្រ ២​រូប និង​ការ​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​តំណែង​ជា​អនុប្រធាន​រដ្ឋសភា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា អំពើ​ហិង្សា​នៅ​ខាង​មុខ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នោះ ប្រហាក់​ប្រហែល​គ្នា​នឹង​អំពើ​ហិង្សា​ដែល​គណបក្ស​កាន់​អំណាច​ធ្លាប់​ប្រើ​កាល​ពី​ក្នុង​ទសវត្សរ៍​ទី​៩០ ដែល​គេ​ស្គាល់​ថា ជា​កម្លាំង​វាយ​បក។

នៅ​ក្នុង​ឯកសារ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របាយការណ៍​របស់​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ (UNTAC) ធ្លាប់​បញ្ជាក់​ថា ក្នុង​វិធីសាស្ត្រ​ប្រភេទ​នេះ កម្លាំង​វាយ​បក​គឺ​ជា​ក្រុម​ដែល​មិន​មែន​ជា​ពលរដ្ឋ​ធម្មតា ប៉ុន្តែ​មាន​កំហឹង​នឹង​គណបក្ស​ប្រឆាំង ហើយ​ការ​ពិត​ពួកគេ​ត្រូវ​រៀបចំ​ឡើង​ដោយ​ចង្កោម​អ្នក​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ប្រើប្រាស់​មហាជន​វាយ​ដំ​លើ​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង គឺ​ជា​សញ្ញា​មួយ​ប្រាប់​ទៅ​ពលរដ្ឋ​ថា អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​អាច​កើត​ឡើង​បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។

លោក ប៊្រែដ អាដាម បន្ត​ថា ហេតុ​ភេទ​អាក្រក់​លើ​អ្នក​នយោបាយ​នេះ គឺ​ដូចគ្នា​នឹង​ករណី​អំពើ​ហិង្សា​កាល​ពី​ទសវត្សរ៍​ទី​៩០ ទៅ​លើ​អ្នក​ប្រឆាំង ដើម្បី​ទប់ទល់​នឹង​ការ​ប្រណាំង​ប្រជែង​នឹង​បក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។
លោក ប៊្រែដ អាដាម លើក​ឡើង​ទៀត​ថា ករណី​នេះ​ចាំបាច់​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដើម្បី​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស។ ស្របគ្នា​នេះ ប្រទេស​ម្ចាស់​ជំនួយ​មិន​គួរ​មើល​រំលង​ហេតុការណ៍​នេះ​ទេ គឺ​ត្រូវ​ជំរុញ​អោយ​គណបក្ស​កាន់​អំណាច​បញ្ឈប់​អំពើ​ហិង្សា​លើ​អ្នក​នយោបាយ​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សូមទោសទាន នេះបានចំជាខ្លាក្រដាស់មែន បើភាសារថៃគេ​និយាយ​ថា ពួកម៉ាហៅបៃតងហែង អោយតែមានហេតុការណ៌​កំប៉ុិកកំប៉ុកអី​ចេញមកព្រុសៗហើយបាត់ឈឹង ព្រុសតាំងពីឈើខ្មែរនៅបេញស្រុក​ទឹកពេញបឹង រហូត​រកឧសដុតសឹងមិនចង់បាន រកទឹកចាក់បង្គន់គ្មាន​ទៅហើយ​ទៅ​ហើយនៅស្រុកខ្លះ នៅតំបន់ភ្នំខ្លះ អត់បានការអីសោះ​ការងារ​និងសំដីលោកគឺអត់ប្រយោជន៌ ឥឡូវដល់ពេលឃើញគេវាយ​ដំជ្រាំធាក់អ្នកដំណាងអោយរាស្រ្ត តំណាំងម្ចាស់ឆ្នោតតាំងអើត​មក​ស្រែកទៀតហើយ តែខ្ញុំសួរថាធ្វើអីអាឡូវហ្នឹង ពាលនៅតែពើង​ទ្រូង​នៅតែក្អោងអញ្ចឹង មេចក្លាំងអី ស្អីច្បាប់អី ច្បាប់បានតែអ្នក​ចេះអាន​អ្នកគោរព្វច្បាប់ទេ តែពាលស្រុកខ្មែរអត់ន័យទេ លោក HRW អើ​យ​ច្បាប់លោកឯងបើយកមកប្រើនិងស្រុកខ្មែរ គឺអន់ម៉ាច់ហើយទាន។

Oct 28, 2015 04:57 AM

អ្នក​អាន​អនាមិក

So the culprit has shown the face no need for an investigation in this case.

Oct 27, 2015 10:53 PM

hun sen

ពី phnom pen

I hate you that why do
you all strike in paris
I am tell my people strike
in my country too

Oct 27, 2015 10:25 PM

hun sen

ពី phnom pen

I hate you that why do
you all strike in paris
I am tell my people strike
in my country too

Oct 27, 2015 10:24 PM

គេហទំព័រ​ទាំងមូល