អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន

ដោយ ចេង ម៉េងជូ
2016-01-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។
RFA/Debbie Snguon

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ  (Human Rights Watch) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក លើក​ឡើង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បរាជ័យ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា នាយក​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ចង់​ឃើញ​កម្ពុជា ធ្វើ​កំណែ​ទម្រង់ រួម​មាន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម តែ​បាន​មក​វិញ​ត្រឹម​ការ​បដិសេធ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក ប្រ៊ែដ អាដាម បាន​លើក​ឡើង​នូវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា ដោយ​​សរសេរ​ថា លោក ហ៊ុន សែន បាន​បោះ​បង់​ចោល​ការ​ប្ដេជ្ញា​ចិត្ត​​​ចំពោះ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​បែរ​ជា​ងាក​ទៅ​រក​វប្បធម៌​នៃ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​បំភិតបំភ័យ​ទៅ​វិញ កាល​ពី​ឆ្នាំ​២០១៥។ បន្ថែម​លើ​នេះ លោក ប្រ៊ែដ អាដាម ថា លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​អំណាច​គ្រប់​គ្រង​លើ​កម្លាំង​​សន្តិសុខ តុលាការ ​និង​ស្ថាប័ន​ផ្ដល់​សេវា​សាធារណៈ​ក្នុង​ការ​​បង្ខំ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស វាយ​ដំ​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង ឃុំ​ខ្លួន​អ្នក​រិះគន់​លោក អនុម័ត​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព ព្រម​ទាំង​បង្កើន​អំណាច​របស់​ខ្លួន​លើ​ស្ថាប័នរដ្ឋ​​នៅ​កម្ពុជា។

​លោក​បន្ត​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា មិន​បាន​បញ្ចេញ​ប្រតិកម្ម​ឲ្យ​បាន​សកម្ម​តប​ទៅ​វិញ​ឡើយ ហើយ​ហាក់​បី​ដូចជា​សឹង​តែ​នៅ​ស្ងៀម មិន​ពិចារណា​ពី​ការ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ឲ្យ​បញ្ចប់​របប​គ្រប់គ្រង​ដែល​មាន​ការ​រំលោភ​បំពាន​នេះ​ឡើយ។ លោក ប្រ៊ែដ អាដាម ថា ប្រជាជន​កម្ពុជា សក្ដិសម​នឹង​ទទួល​បាន​ស្ថានភាព​ប្រសើរ​ជាង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អនាមិក

ពី បាត់ដំបង

ឲ្យម្ចាស់ជុំនួយដាក់សម្ពាធលើលោកហ៊ុន សែន មិនទៅរួចទេ ពីព្រោះលោកហ៊ុន សែនបានយកពលរដ្ឋកម្ពុជាជាង៨០% ដែលមិនមែនជាបណ្ដាឯកឧត្តម ឧកញ៉ាមហាសេដ្ខី ធ្វើជាចំណាប់ខ្មាំងបានតាំងពីយូរយារណាស់មកហើយ។ លោកហ៊ុន សែននិងក្រុមបក្សពួកកាន់អំណាចបានប្រឹងប្រែងធ្វើឲ្យពលរដ្ឋខ្មែរទៅជាអ្នក្រ អ្នកភ័យខ្លាចសន្សំយកសុខ សន្សំយករស់ជិត៤ទសវត្សរ៍មកហើយ។ ខ្មែរ៨០%ជាចំណាប់ខ្មាំងនយោបាយលោកហ៊ុន​សែននិងកូនចៅ បក្សពួក ដែលជាមធ្យោបាយនយោបាយដ៍មានប្រសឹទ្ធភាពទប់ស្កាត់សម្ពាធពីក្រុមប្រទេសផ្លល់ជុំនួយ។​ មួយវិញទៀតប្រទេសចិនកុម្មុយនិស្ត ដែលមេដឹកនាំប្រើប្រាស់លុយផ្ដល់ជុំនួយដល់កម្ពុជាសំរាប់បំរើនយោបាយចិនស្រេចតែនិងចិត្តនោះ ក៍ជាកត្តាមួយមិនឲ្យលោកហ៊ុន សែនព្រឺរោមចំពោះសម្ដីប្រេដ អាដាម់ឡើយ។ ពលរដ្ខខ្មែរ ជាពិសេសយុវជនខ្មែរត្រូវរស់នៅក្នុងការភ័យខ្លាចយ៉ាងតិចណាស់ក៍២ទសវត្សរ៍ទៀតដែរទម្រាំខ្លាចាស់បាក់ចង្កូម ជ្រុះក្រចក។

Jan 30, 2016 04:26 AM

អ្នក​អាន​អនាមិក

លោក ប៊្រែដ អាដាម ជាទីរាប់អាននិងជាទីស្រលាញ់ លើកណាក៏​ដូច​លើកណា ខ្ញុំមិនដែលឮលោកនិយាយល្អឬក៏សរសើ​អ្នកដឹកនាំ​នៃ​ប្រទេសខ្មែរសោះ ខ្ញុំឆ្អល់ណាស់តើវាទើសអីលោកឯង គាត់ធ្វើអីធ្វើ​ទៅ ចង់គាត់ធ្វើអាក្រក់ជាងនេះម៉ារយម៉ាពាន់ដងទៀត ស្រេចតែ​ចិត្ត​លោក​ទៅ ព្រោះទឹកដីកម្ពុជា ជារបស់លោកទេលោកខំនាំយួនបាញ់​ដណ្តើមយកពួកអាខ្មែរក្រហមមកតើ និងម្យាងទៀតរាស្រ្តខ្មែររាល់​ថ្ងៃ​គេស្រលាញ់លោកណាស់ សឹងថាលេបបានគេលេបបាត់ទៅហើយ លោកមើលគេបោះឆ្នោតជូនលោកឈ្នះភ្លូកទឹកភ្លូកដីណុះ តើទៅរកឯ​ណា​បានទៅអ្នកដែលអាច​ក្តោបក្តាប់ប្រទេសម្នាក់​ឯងឡើងជាង៣០​ឆ្នាំ​ដូចគាត់នោះ អញ្ចឹងលោក អាដាម ឯងឈប់រករឿងគាត់ទៅវា​អត់​ប្រយោជន៌ទេ ខាតតែពេលទេ កុំថាលោក អាដាម ឯងម្នាក់ ចង់ម៉ា​ពិភពលោកមក ក៏អ្នកដឹកនាំខ្ញុំមិនព្រឺរោមដែរ ងាប់ហើយល្មម​ចុះ​ចាញ់​លោកហើយ លោកអាដាម អើយ។

Jan 27, 2016 08:52 PM

អ្នក​អាន​អនាមិក

ពី US

We stop believing CNRP because you are lie us so i support CPP 2018

Jan 27, 2016 07:38 PM

អ្នក​អាន​អនាមិក

And the CPP thugs told you the truth, right? And in the past 30 years, and all elections in the past are not tainted, right? You have your head up their arse you don't know what fresh air is like.

How much did the CPP thugs pay you? We all know the CPP thugs have 1000 times more money than CNRP. So they can afford to pay people like you to say things like that.

Jan 28, 2016 01:44 PM

អ្នក​អាន​អនាមិក

ពី Paris

I need Mr Hun Sen leading Cambodia 2018

Jan 27, 2016 07:34 PM

អ្នក​អាន​អនាមិក

ល្អណាស់ នេះបានគេហៅថាអ្នកចង់ឲ្យហិនហោចមែន ហិនប៉ុណ្ណេះ​ទៅហើយ អាក្រក់សឹងតែរកលេខដាក់គ្មានទៅហើយ នូវតែមិន​​ទាន់​ស្គាប់​​​ចិត្តលោកឯងទៀត គឺថាពូជន៌វាត្រូវតែរលាយឲ្យផុតពូជន៌​ឫ​ក៏ថា​ទាល់តែសម្រេចផែនការណ៌ពួកលោកសិនទើបស្ងប់ចិត្ត ស្តាប់ទៅ​គឺទំនងណាស់ប្រសាសលោកម្នាក់នេះ មែនទេបងប្អូនខ្មែរ?

Jan 27, 2016 11:31 PM

អ្នក​អាន​អនាមិក

I can spot a drone a mile away. You can't fool me.

Jan 28, 2016 01:45 PM

អ្នក​អាន​អនាមិក

Hun Sen have to win 2017 and 2018

Jan 27, 2016 07:32 PM

អ្នក​អាន​អនាមិក

ត្រឹមត្រូវណាំស់លោក គឺត្រូវតែឈ្នះទៅទៀត បើមិនអញ្ចឹងទេ​បក្ស​ពួកយើងពិតជាលែងបានឡូយ បានសប្បាយ បានលុយចាយ​ដូច​ក្រដាស់ បានជិះជាន់ពួកខ្មែរដូចរាល់ថ្ងៃនេះទៀតហើយ ត្រូវណាស់​លោកមានសំដីនេះ អញ្ចឹងមានតែជួយគ្នាទិញធូបមកបន់ទេ បើមិន​អញ្ចឹង​ទេដាច់ខ្យល់មិនខាពួកខ្ញុំ។

Jan 27, 2016 11:25 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល