នៅចុងសប្ដាហ៍នេះ មេដឹកនាំពិភពលោកបានអនុម័តលើផែនការបំបាត់ភាពក្រីក្រ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសម្រាប់រយៈពេល ១៥ឆ្នាំទៅមុខទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមកិច្ចប្រជុំនោះ បានគាំទ្រផែនការនេះ ប៉ុន្តែលោកក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តផែនការនេះដែរ។
ការសម្រេចនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នាបុរីញីវយ៉ក សហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា។
អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យន់ សាមៀន ដែលបានតាមដានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មានសេចក្ដីរាយការណ៍ផ្ទាល់ពីលទ្ធផលនៃកិច្ចប្រជុំ ជាពិសេសប្រតិកម្មរបស់ប្រតិភូកម្ពុជា និងការធ្វើបាតុកម្មទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច តាមការសាកសួររបស់លោក ប្រាជ្ញ ចេវ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
