លោក ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សិង្ហបុរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា ដោយ​ការ​ហត់នឿយ​ខ្លាំង​ពេក លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។

លោក​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ម៉ោង​២​ល្ងាច ថ្ងៃ​ទី​៣ ឧសភា នឹង​អាច​វិលត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ឧសភា ដើម្បី​បន្ត​ការងារ​ជា​ធម្មតា​វិញ។

លោក​បាន​សរសេរ​ទៀត​ថា លោក​សុំ​ការ​យោគយល់​ពី​សំណាក់ មន្ត្រី រាជការ កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​អាក់ខាន​ការ​ជួប​ជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា។ លោក​សុំ​ការ​យោគយល់​ពី​មិត្ត​ភក្ដិ បរទេស​ពិសេស​ជប៉ុន ឥណ្ឌា បារាំង ដែល​មាន​កម្មវិធី​គ្រោង​ទុក​តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។