លោក ហ៊ុន សែន អរគុណ​លោក សម រង្ស៊ី ដែល​ជូនពរ​លោក

ដោយ វ៉ាន វណ្ណដេត
2017-05-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥
 
លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥  
RFA/Hang Savyouth

លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ឆ្លងឆ្លើយ​ជូន​ពរ​គ្នា ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហបុរី។

លោក ហ៊ុន សែន បាន​អរគុណ​លោក សម រង្សី យ៉ាង​ជ្រាលជ្រៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ជូន​ពរ​ឲ្យ​លោក ហ៊ុន សែន ឆាប់​ជា​ពី​ជំងឺ។ ការ​អរគុណ​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើ​ឡើង​តាម​រយៈ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News)។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​តាម​រយៈ​បណ្ដាញ​សង្គម​ទ្វីតធឺរ (Twitter) របស់​លោក។ លោក ហ៊ុន សែន ​កាល​ថ្ងៃ​ទី​៤ ខែ​ឧសភា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក​ថា លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​បន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។ មូលហេតុ​ដោយសារ​ការ​ហត់​នឿយ​ខ្លាំង​ពេក។

លោក​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ម៉ោង ២​ល្ងាច ថ្ងៃ​ទី​៣ ខែ​ឧសភា ហើយ​នឹង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​ឧសភា ដើម្បី​បន្ត​ការងារ​ជា​ធម្មតា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល