លោក ហ៊ុន សែន ឆ្លើយ​តប​នឹង​ការ​បង្ហោះ​សារ​សម្ងាត់​ថា​លោក សម រង្ស៊ី ជា​មនុស្ស​ល្ងីល្ងើ

ដោយ រាជ វិញ្ញូ
2017-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
Photo: RFA

អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​មួយ​ដែល​លោក​អះអាង​ថា ជា​សារ​បែក​ធ្លាយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ត្រៀម​ខ្លួន​ចាប់​លោក​ញាត់​គុក ប្រសិនបើ​លោក​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ នៅ​ក្នុង​សារ​បែក​ធ្លាយ​បញ្ជា​សម្ងាត់​នោះ លោក ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​កងទ័ព​ស្រួច​ត្រៀម​ចេញ​ប្រតិបត្តិការ​កម្ទេច​ក្រុម​ណា​ដែល​ហ៊ាន​រារាំង​សកម្មភាព​ចាប់​ខ្លួន​លោក សម រង្ស៊ី ផង​ដែរ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​បញ្ជា​សម្ងាត់​ពី​លោក សម រង្ស៊ី នេះ ព្រោះ​លោក​អះអាង​ថា ពុំ​មាន​ការ​ចុះ​ហត្ថលេខា និង​ត្រា​របស់​លោក​ឡើយ។

នៅ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ជូន​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេស ញូវ (Fresh News) នៅ​ថ្ងៃ​ទី​១៧ មិថុនា លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​ល្ងីល្ងើ និង​ចូល​ចិត្ត​លាប​ពណ៌​អ្នក​ដទៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ចេះ​តែ​ជាប់​គុក​បែប​នេះ។ លោក ហ៊ុន សែន ក៏​បាន​បដិសេធ​ចំពោះ​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក សម រង្ស៊ី ដែល​ថា លោក​បាន​ចេញ​បញ្ជា​សម្ងាត់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព និង​ទ័ព​ស្រួច​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​ពន្ធនាគារ និង​ត្រៀម​កម្ទេច​កម្លាំង​ក្រុម​ណា​ដែល​រារាំង​សកម្មភាព​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​បញ្ជាក់​ថា បទបញ្ជា​សម្ងាត់​បញ្ជា​កងទ័ព​នោះ គឺ​ពុំ​មាន​ត្រា និង​ការ​ចុះ​ហត្ថលេខា​របស់​លោក​ឡើយ ប៉ុន្តែ​លោក​សរសើរ​អ្នក​សរសេរ​បទបញ្ជា​នេះ ដែល​អាច​យល់​ពី​ចិត្ត​របស់​លោក ហើយ​ការ​បញ្ជា​ទ័ព​គឺ​ត្រូវតែ​ធ្វើ​របៀប​នេះ។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​ប្រើប្រាស់​យុទ្ធវិធី​បែប​នេះ ប្រសិន​លោក សម រង្ស៊ី ដែល​លោក​ហៅ​ថា អ្នក​ក្លាហាន ហ៊ាន​វិល​ចូល​ស្រុក​វិញ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បង្ហាញ​វិធីសាស្ត្រ​ចាប់​ខ្លួន​បែប​នេះ។

​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា លោក សម រង្ស៊ី បាន​បង្ហោះ​សារ​បែក​ធ្លាយ​ជា​អក្សរ​ថា​ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​សម្ងាត់​ទៅ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​បញ្ជាក់​ជុំវិញ​ការ​សម្រេច​លុបចោល​បម្រាម​មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ថា មិន​មែន​ជា​ការ​លើក​លែង​ទោស​ឡើយ ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តែ​អនុវត្ត​ទៅ​តាម​ដីកា​តុលាការ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី ញាត់​គុក​ឱ្យ​បាន មិន​ត្រូវ​ឱ្យ​រួច​ខ្លួន​ឡើយ ទោះ​ដោយ​តម្លៃ​ណា​ក៏ដោយ។

លោក ហ៊ុន សែន បាន​បញ្ជា​សម្ងាត់​ទៀត​ថា ប្រសិន​យន្តហោះ​ណា​ដឹក​លោក សម រង្ស៊ី ចូល​កម្ពុជា វិញ ត្រូវ​ឱ្យ​ទៅ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​យោធា​នៅ​ភ្នំពេញ តែម្ដង ហើយ​បើ​ចុះ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ត្រូវ​រក​ទីតាំង​ណា​ដែល​មិន​មែន​ចំណត​របស់​អ្នក​ដំណើរ។ លើស​ពី​នេះ បណ្ដា​អង្គភាព​នៃ​កងទ័ព​ស្រួច ត្រូវ​ត្រៀម​អន្តរាគមន៍​កម្ទេច​កម្លាំង​ណា​ដែល​រារាំង​ការ​អនុវត្ត​ច្បាប់ ហើយ​បទបញ្ជា​ត្រូវ​អនុវត្ត​ដោយ​ស្ងាត់ស្ងៀម ស្រប​ពេល​សភាពការណ៍​កើត​ឡើង ត្រូវ​ពង្រីក​មុខ​សញ្ញា​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​តាម​ការ​ចាំបាច់ និង​ត្រូវ​រង់ចាំ​បទបញ្ជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​បែក​ធ្លាយ​បញ្ជា​សម្ងាត់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​បង្ក​សង្គ្រាម និង​សម្លាប់​ប្រជាពលរដ្ឋ នៅ​ពេល​ណា​លោក​សម្រេច​វិល​ចូល​កម្ពុជា​វិញ ហើយ​នេះ​ក៏​ជា​លេស​មួយ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​បែក​ធ្លាយ​បទបញ្ជា​សម្ងាត់​នេះ ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​ថ្ងៃ​ទី​១៧ មិថុនា ដោយសារ​លោក​មិន​បាន​លើក​ទូរស័ព្ទ ប៉ុន្តែ​មន្ត្រី​យោធា​ជើង​អាកាស និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​ដូចគ្នា​ថា ពួកគេ​មិន​បាន​ទទួល​បទបញ្ជា​សម្ងាត់​នេះ​ឡើយ។

មេបញ្ជាការ​កងទ័ព​ជើង​អាកាស លោក សឹង សំណាង អះអាង​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​ពី​ថ្នាក់​លើ​ដាក់​បញ្ជា​មក​ទ័ពអាកាស​នោះ​ទេ។ ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បញ្ជាក់​ថា ថ្វី​ត្បិត​ក្រសួង​មហាផ្ទៃ មិន​ទទួល​បាន​បញ្ជា​សម្ងាត់​នេះ ប៉ុន្តែ​សមត្ថកិច្ច​មាន​ដីកា​តុលាការ​ក្នុង​ដៃ​រួច​ហើយ និង​រង់ចាំ​ចាំ​ដាក់​ខ្នោះ​លោក សម រង្ស៊ី គ្រប់​ពេល​វេលា​ដើម្បី​បញ្ជូន​ទៅ​តុលាការ៖ «ឱ្យ​តែ​ទឹក​ដី​កម្ពុជា ចុះ​យន្តហោះ​ពេល​ណា ខ្នោះ​ពេល​ហ្នឹង កុំ​ឱ្យ​តែ​ចូល​ខុស​ច្បាប់ អា​ហ្នឹង​រឿង​ផ្សេង​ទៀត»

ការ​សម្រេច​របស់​លោក ហ៊ុន សែន ដើម្បី​លុប​បម្រាម និង​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ​វិល​ចូល​ស្រុក​វិញ​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ មិថុនា បញ្ជាក់​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​មិន​អាច​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ប្រសិន​ណា​លោក ហ៊ុន សែន នៅ​តែ​មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​លោក​វិល​ចូល​ស្រុក ដើម្បី​ប្រកួត​ប្រជែង​គ្នា​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា វិញ​នោះ។ លោក សម រង្ស៊ី ក៏​អះអាង​ដែរ​ថា លោក​ក៏​មិន​ខ្លាច​ចូល​គុក ចំពោះ​ការ​សម្រេច​ចិត្ត​វិល​ចូល​ស្រុក​នោះ​ដែរ។

​ចំណែក​អ្នក​តាម​ដាន​នយោបាយ​យល់​ឃើញ​ថា ការ​លេច​ធ្លាយ​សារ​គំរាមកំហែង​ចុង​ក្រោយ​នេះ អាច​ជា​​ក្ដី​ព្រួយបារម្ភ​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក ចាន់ វិបុល យល់​ឃើញ​ចំនួន​ពីរ​ចំណុច​ថា លោក សម រង្ស៊ី ដែល​បង្ហោះ​បទបញ្ជា​សម្ងាត់​ដែល​ថា​ជា​របស់​លោក ហ៊ុន សែន នេះ គឺ​អាច​ជា​ការ​ស្វែង​រក​សំឡេង​គាំទ្រ និង​អាច​ដុត​កម្ដៅ​​នយោបាយ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ការ​បែក​ធ្លាយ​បទបញ្ជា​សម្ងាត់​នោះ គឺ​ជា​រឿង​ពិត​ប្រាកដ ដូច្នោះ​មាន​ន័យ​ថា ចរិត​អ្នក​នយោបាយ​ខ្មែរ​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា​នៅ​ឡើយ ហើយ​គឺ​ជា​គ្រោះថ្នាក់​មួយ​នៅ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ៖ «ទី​១ ត្រូវ​បង្ហាញ​ចរិត​សហការ​គ្នា​ក្នុង​នាម​ជា​អ្នក​ប្រកួតប្រជែង​ផ្នែក​នយោបាយ ទី​២ មិន​ត្រូវ​បង្ហាញ​ចរិត​លក្ខណៈ​បែប​ផ្ដាច់ការ​និយម និង​ទី​៣ មិន​គួរ​បង្ហាញ​ចរិត​ញុះញង់»

​អ្នក​វិភាគ​នយោបាយ​រូប​នេះ ក៏​បន្ថែម​ថា ការវិវត្តន៍​នយោបាយ​លក្ខណៈ​បែប​ក្ដៅ​គគុក​នេះ បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​យល់​ថា ការវិវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​លែង​មាន​សង្ឃឹម​ទៅ​ទៀត ព្រម​ទាំង​គ្មាន​សង្ឃឹម​លើ​អ្នក​នយោបាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

បើ​ បទ​បញ្ជា នេះ​ធ្វើ​ឡើង​តាម​រយៈ​សារ​ ដូច្នេះ វា​គ្មាន ហត្ថលេខា​និង​ត្រា ស្អី​នោះ​ទេ! តែ​វាអាច​ធ្វើ​ទំនាក់ទំនង​បាន​ឆាប់រហ័ស មាន​សេចក្ដី​កំបាំង, ជា​ការបញ្ជា​​សម្ងាត់ បាន​ល្បឿន! ឃាតក និង​ពួក​ឃាតក នៃ​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ ពួកមេ​ឃាតក បញ្ជា​សម្ងាត់​ តាម​រយៈ​បញ្ជូន​ នារសារ ដោយ​ជិះសេះ កង់ ម៉ូតូ ដើម្បី​ចាប់ប្រជាជន​ យក​ទៅ​សម្លាប់ ឬជន្លៀស ​ទៅ តំបន់​ដែល​ងាយរង​គ្រោះថ្នាក់ដល់ជីវិត ឲ្យ​ស្លាប់​ដោយ​មិនបាច់​ សម្លាប់! នេះ​ជាយុទ្ធសាស្រ្ដពួក​​ឃាតក សម្លាប់ ចាប់ដាក់គុក ដោយគេ​ប្រើ​ពាក្ស​ថា​ កម្ទេច គឺ​ធ្វើ​ឲ្យ​ខ្ទេច គ្រាន់តែ​ពេល​នេះ មេឃាតក​ ចេះប្រើ​ពាក្ស​អនុវត្តន៍ច្បាប់​ ដើម្បី​បំភាន់ មតិ ពីរ​ បី​ពាក្ស​ប៉ុណ្ណោះ​...

Jun 18, 2017 12:59 AM

អ្នក​អាន​អនាមិក

យួនវាបង្កើតខ្មែរក្រហមឲ្យសម្លាប់ខ្មែរ រួមទាំងយួនយាក់មិញបង្កប់ខ្លូនក្នុងរបប ពល ប៉ូត ហើយវាឆ្លើយដាក់ថាខ្មែរសម្លាប់ខ្មែរដើម្បីយកលេសឈ្លានពានប្រទេសខ្មែរ យើងឃើញជាក់ស្តែងក្នុងផែនការណ៍ ក៥។ កូនខ្មែរកុំភ្លេចឲ្យសោះថាយួនមានចេតនាអាក្រក់បំផុតចំពោះខ្មែរ វាមានគំរោងប្រល័យពូជខ្មែរឲ្យអស់តែការបះបោរក្លាយជាឆ្អឹងឆ្លាក់កវា។ ដូច្នេះយួនវាត្រូវកាប់ព្រៃខ្មែរឲ្យអស់ខ្លាចខ្មែររត់ចូលព្រៃបះបោរនឹងវា។

Jun 17, 2017 07:55 PM

ចិត្តខ្មែរ

ពី ភ្នំពេញ

opinion:
I hope this little country will not shrink
smaller and smaller. I've seen many Khmer
people need more land to survive. The rich and powerful persons tried to grapple for
more land. The poor find it hard to live.
Everyday they struggle to earn the least
amount of money to buy food while the rich
and powerful persons eat expensive food.
I hope this country's leader would understand the reality of ordinary Khmer families who work hard to survive.
I am hoping this country will get better from this terrible time.

Jun 17, 2017 07:19 PM

អ្នក​អាន​អនាមិក

HUN SEN SAID : SAM RANSI 's STUPIT, BUT SAM RANSI IS NOT BETRAYING YUN ...........

Jun 17, 2017 07:06 PM

All Khmer pple be ready in 2018

The smart thing is stay out from any personal conflict and focus on national issues such as social issue,economic,education system,health system,employment or unemployment issue,social service,national transportation system,telecommunication,national budget issue,public issue,urban issue,environment issue,land development issue,deadly traffic issue,business issue,high crime issue,food problem issue,import/export issue,national defense issue,national election issue,NEC issue and much more.Be smart to calm down and be patient,stay positive attitude,no aggressive,stop to get trouble with any stupid guys who want to bullying or fouling u around to coverup the crime they committed.Be smart ass to keep your personal party secretly and make the real fine blueprint and workshop for your party members future brilliant.And sometime be nice with them....but behind them u have to be smartass with play smart political strategy to take over weak your opponent in next round election"be avoid trap yourself and party",and keep play video criminal records"HS"in the last 38+years to attract more pple to vote for your party in next election coming+any makeup funny cartoons of him to attract more attention from the pple around the country to understand what this horrible man has done to khmer pple and nation and good luck.

Jun 17, 2017 10:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល