លោក ហ៊ុន សែន គ្រោង​ទៅ​ប្រទេស​​ចិន​នៅ​ដើម​ខែ​កញ្ញា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ចាកចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​ដើម​ខែ​កញ្ញា នេះ ដើម្បី​ចូល​រួម​ពិព័រណ៍​អាស៊ាន-​ចិន លើក​ទី​១០។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​អោយ​ដឹង​ថា លោក ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ទីក្រុង​ណាននីង ខេត្ត​ក្វាងស៊ី ពី​ថ្ងៃ​ទី​២ ដល់ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៣។ លោក ហ៊ុន សែន គ្រោង​នឹង​ជួប​ជាមួយ​លោក លី ខីឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន និង​លោក លី ជីហេង (Li Jiheng) អភិបាល​ខេត្ត​យូណាន់។

សេចក្ដី​ប្រកាស​​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​ប្រទេស​ចិន របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​តប​តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។