អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ធ្វើយុទ្ធនាការ "១០០រាត្រី" ដែលនឹងសិក្សានៅគ្រប់ខែត្រក្រុង ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខែត្រនីមួយៗ។
នៅក្នុងយុទ្ធនាការជិត ១០ខែត្រមកនេះ អ្នកស្រាវជ្រាវរកឃើញថា ជនជាតិវៀតណាម បានសម្រុកចូលទឹកដីកម្ពុជា ដើម្បីប្រកបអាជីវកម្ម និងខ្លះទៀតបានទិញដី ផ្ទះសម្បែង និងទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីដាំដំណាំកៅស៊ូជាដើម។ បញ្ហានេះ លោកបណ្ឌិត កែម ឡី អះអាងថា មិនយូរទេទឹកដីកម្ពុជា អាចនឹងត្រូវបានវៀតណាម កាន់កាប់ទាំងស្រុង។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយលោកបណ្ឌិត កែម ឡី អំពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។