សម្ភាស​លោក កឹម សុខា ជុំវិញ​កិច្ច​អន្តរាគមន៍​សុំ​បន្ត​ទិដ្ឋាការ​ជូន​លោក អាឡិក

0:00 / 0:00

ការ​សម្រេច​របស់​រដ្ឋាភិបាល មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ប្រធាន​ចលនា​មាតា​ធម្មជាតិ គឺ​លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) នោះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ។

ទន្ទឹម​នឹង​នេះ អនុ​ប្រធាន​សភា​ទី​១ និង​ជា​អ្នក​តំណាងរាស្ត្រ​ផង​នោះ គឺ​លោក កឹម សុខា បាន​ដាក់​ញត្តិ និង​លិខិត​សុំ​អន្តរាគមន៍​ទៅ​ប្រធាន​រដ្ឋ​សភា និង​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​បន្ត​ទិដ្ឋាការ​ជូន​លោក អាឡិក ដើម្បី​ឲ្យ​លោក​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា បន្ត​ទៀត។

សូម​ស្ដាប់​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្ដីពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។