លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ បាននាំក្រុមគ្រួសារ និងមន្ត្រីមានអំណាចគ្រាក់ៗរបស់លោកទៅធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្ដីសុខ សិរីសួស្ដីជូនពលរដ្ឋ និងប្រទេសជាតិ។ កម្មវិធីបួងសួងដ៏មហិមានេះ មានពិធីរាប់បាត្រ ប្រគេន ចង្ហាន់ព្រះសង្ឃចំនួន៥ពាន់អង្គថែមទៀត កាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ។ ក្រុមអ្នកឃ្លាំមើលខ្លះនិយាយថា ការបួងសួងសុំសេចក្ដីសុខរបស់លោក ហ៊ុន សែន នៅពេលនេះនឹងមិនអាចបានសុខទេ ស្របពេលដែលលោកកំពុងសាងបាបនោះ។ ហើយថាការបួងសួងរបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ អាចគ្រាន់ជាការធ្វើឡើងក្នុងរូបភាពបំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា និងព្រះតេជព្រះគុណ លូន សុវ៉ាត ពីការបួងសួងរបស់ប្រមុខរដ្ឋាភិបាលខ្មែរដូចតទៅ៖
ស្ដាប់សំឡេង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។