0:00 / 0:00
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលទើបបានជួបជាមួយគណៈកម្មការសិទ្ធិមនុស្ស ថម ឡាន់ធុស (Tom Lantos) និងគណៈកម្មការពាណិជ្ជកម្មរបស់សភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ មករា ជំរុញឲ្យសភារដ្ឋអាមេរិក និងរដ្ឋាភិបាលអាមេរិក បង្កើនការឃ្លាំមើលដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ការជំរុញរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន នឹងអញ្ជើញក្រុមមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានមកចូលរួមប្រជុំនៅសហរដ្ឋអាមេរិក។
សូមស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយអ្នកស្រី មូរ សុខហួរ ដែលមានសេចក្ដីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។