អតីតព្រះរាជលេខាផ្ទាល់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលសព្វថ្ងៃជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ មានបន្ទូលថា បញ្ជារបស់រដ្ឋាភិបាលឲ្យធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺរដ្ឋាភិបាលកំពុងតែរំលោភបំពានមកលើស្ថាប័នព្រះមហាក្សត្រ។
ព្រះអង្គម្ចាស់ ធម្មិកោ នៅតែមិនជឿថា ព្រះមហាក្សត្រព្រះរាជទានឲ្យរដ្ឋាភិបាលពិនិត្យញត្តិនេះ ដើម្បីផ្ទៀងផ្ទាត់ស្នាមមេដៃនោះទេ។ ទ្រង់លើកឡើងថា ប្រសិនជាព្រះមហាក្សត្រចេញរាជសារមែននោះ សូមឲ្យរដ្ឋាភិបាលបង្ហាញឲ្យសាធារណជនបានឃើញ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ប្រាជ្ញ ចេវ ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ និងជាអតីតព្រះរាជលេខាផ្ទាល់អតីតព្រះបរមរតនកោដ្ឋ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។