ពលរដ្ឋខ្មែរអូស្ត្រាលីប្រមាណ៣០០នាក់ មកពីតំបន់ផ្សេងៗ ដោយជួបជុំគ្នានៅទីក្រុងស៊ីដនី (Sydney) ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ដែលកំពុងចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅចុងសប្ដាហ៍នេះ។
នេះជាថ្ងៃទីមួយ ដែលពលរដ្ឋខ្មែរអូស្ត្រាលីបានមកជួបជុំគ្នា អ្នកខ្លះលើកបដាទាមទារឲ្យរបបក្រុងភ្នំពេញដោះលែងមេបក្សប្រឆាំងគឺលោក កឹម សុខា និងអ្នកទោសមនសិការជាដើម។
សូមស្ដាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក ជុន ច័ន្ទបុត្រ ដែលនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផ្ទាល់ ជុំវិញបាតុកម្មនេះ រួមនឹងការឆ្លើយតបរបស់លោក ជុន ច័ន្ទបុត្រ ចំពោះការចោទប្រកាន់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាលោក ជុន ច័ន្ទបុត្រ ជារបស់ចារកម្មរបស់លោក ហ៊ុន សែន ដូចតទៅ។
ស្ដាប់សំឡេង៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។