ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ អមព្រះរាជដំណើរដោយរាជវង្សានុវង្សមួយចំនួន នឹងយាងទៅទីក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី១២ សីហា ស្អែកនេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ការយាងចេញរបស់ព្រះអង្គ នៅពេលនេះ គឺដើម្បីទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់រៀងរាល់ ៦ខែម្ដង។ ទ្រង់នឹង យាងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្នុងរយៈពេល ២ ឬ ៣ សប្ដាហ៍ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
