អ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យសមាជិកបក្សប្រឆាំងមកពីតាមបណ្ដាខេត្តមកចូលរួមហែក្បួនឃោសនានៅរាជធានីភ្នំពេញជារឿងខុសច្បាប់ ស្ដីពីការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១ មិថុនា ថា គ.ជ.ប បានចេញលិខិតមួយច្បាប់ជូនគណបក្សសង្រ្គោះជាតិពាក់ព័ន្ធនឹងការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃទី២ មិថុនា ឆ្នាំ២០១៧ដែលជាថ្ងៃចុងបញ្ចប់ឃោសនាបោះឆ្នោត។យោងតាមសំណើរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ គ.ជ.ប បានរំលឹកដល់គណបក្សសង្រ្គោះជាតិថាប្រសិនបើគណបក្សសង្រ្គោះជាតិបានកៀរគរអ្នកគាំទ្រពីតាមខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំមកចូលរួមដង្ហែក្បួនឃោសនានៅរាជធានីភ្នំពេញដូចដែលសាលារាជធានីបានទទួលព័ត៌មានមែនជាហេតុធ្វើឲ្យកកស្ទះចរាចរប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ រវាងសាលាក្រុង គ.ជ.ប និងគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។
ទាក់ទងនឹងករណីនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី លើកឡើងថា គ.ជ.ប ធ្វើដូច្នេះមិនឆ្លុះបញ្ចាំងពីអាជ្ញាកណ្ដាលដែលឯករាជ្យនោះទេ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សំ គន្ធាមី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។