មតិ​ពលរដ្ឋ​ជុំវិញ​ការ​វ៉ៃ​តប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​មក​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប ឲ្យ​រង​របួស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

តំណាងរាស្ត្រ ២​រូប របស់​គណបក្ស​សង្គ្រោះជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវ​បាតុករ​មួយ​ក្រុម​ព្រួត​គ្នា​វាយ​ដំ ទាត់​ធាក់​លើ​រូប​លោក​ទាំង​ពីរ​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​សន្លប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ខាង​មុខ​រដ្ឋសភា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា។ ក្នុង​ហេតុការណ៍​នោះ​ពុំ​មាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​និង​បង្ក្រាប​ក្រុម​បាតុករ​ដែល​ប្រើ​អំពើ​ហិង្សា​នោះ​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ៖

ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ មាន​ការ​បញ្ចេញ​ទស្សនៈ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​នៅ​តាម​គេហទំព័រ បណ្ដាញ​សង្គម ដែល​ភាគ​ច្រើន​គឺ​មាន​ការ​ថ្កោលទោស​ទៅ​លើ​អ្នក​ប្រព្រឹត្ត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជា សុខណាង និង​លោក ឃុន បញ្ញាវឌ្ឃន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។