ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់ដែលបានចូលរួមប្រជុំសភា មិនព្រមលើកដៃផ្ដល់សេចក្ដីទុកចិត្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ នោះទេ។ ផ្ទុយទៅវិញ តំណាងរាស្ត្រគណបក្សប្រជាជនលើកដៃទាំងអស់គ្នាដើម្បីអនុម័ត។ តើតំណាងនៃគណបក្សពីរនេះមានឆន្ទៈ និងអំណះអំណាងខុសគ្នាដូចម្ដេចចំពោះច្បាប់នេះ?
ការចាយវាយថវិកាជាតិខុសពីតួលេខចំណូលចំណាយគ្មានរបាយការណ៍ច្បាស់លាស់ ស្ថាប័នជាតិត្រូវចាយលុយច្រើនបែរជាចាយលុយសល់ ប៉ុន្តែក្រសួងដែលត្រូវចាយលុយអស់តិចបែរជាចាយលុយរដ្ឋលើកកំណត់ ជាដើមហេតុធ្វើឲ្យគណបក្សសង្គ្រោះជាតិ ពុំអាចព្រមលើកដៃអនុញ្ញាតសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឡើងថ្លែងក្នុងកិច្ចប្រជុំសភាដែលតំណាងឲ្យគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋាភិបាលយកសេចក្ដីព្រាងច្បាប់នេះទៅពិនិត្យឡើងវិញម្ដងទៀត។ លោក សុន ឆ័យ ថ្លែងបញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិ មិនគាំទ្រសេចក្ដីព្រាងច្បាប់នេះទេ៖ «»។
ទោះបីលោក សុន ឆ័យ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្សេងទៀត លើកឡើងអំពីភាពខ្វះចន្លោះនៃសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅនេះក្តី ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងតំណាងរាស្ត្រគណបក្សប្រជាជន នៅថ្លែងគាំទ្រសេចក្ដីព្រាងច្បាប់នេះ។ ចំណែកសំនួរខ្លះទៀតរបស់ក្រុមមន្ត្រីគណបក្សប្រឆាំង ក៏មិនបានទទួលការឆ្លើយតបបកស្រាយឡើយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងបញ្ជាក់ថា ចំណូលចំណាយក្នុងឆ្នាំ២០១៣ គឺមានលក្ខណៈត្រឹមត្រូវតាមស្ថានការណ៍ប្រទេស និងមានរបាយការណ៍ច្បាស់លាស់។ លោករដ្ឋមន្ត្រីអះអាងថា ក្រសួងកំពុងប្រមូលក្រុមហ៊ុននានា និងរកមធ្យោបាយងាយៗដើម្បីបង្កភាពងាយស្រួលប្រមូលពន្ធ និងបង្កភាពងាយដល់អ្នកបង់ពន្ធ៖ «»។
ទោះបែបនេះក្ដី ថ្លែងក្នុងកិច្ចប្រជុំសភាពេញអង្គថ្ងៃទី២៩ ខែមិថុនា លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លើកឡើងថា ទីស្ដីការគណៈរដ្ឋមន្ត្រីថា ចាយលុយជាតិនៅឆ្នាំ២០១៣ លើសផែនការជាង ១៤០ភាគរយ ហើយមានឆ្នាំខ្លះទៀត ចាយលើសដល់ ២០០ភាគរយ។ ចំណែកក្រសួងដែលត្រូវការលុយដូចជា ក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាដើម បែរជាប្រើប្រាស់ថវិកាជាតិអស់ត្រឹមតែ ៩០ភាគរយ នៃថវិកាសរុប ១០០ភាគរយ។
ទាក់ទងរឿងនេះដែរ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងឲ្យដឹងថា ការចំណាយក្នុងឆ្នាំ២០១៣ កន្លងមកក្រសួងផ្ដោតលើវិស័យ សង្គមកិច្ចដូចជា ក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាដើម។ ជាងនេះទៅទៀត ក្រសួងរឹតត្បិត ការចាយវាយលើវិស័យការពារជាតិ សន្តិសុខ និងរដ្ឋបាលទូទៅ។ លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏មិនភ្លេចថ្លែងការពារ ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលចាយលុយរដ្ឋលើសនោះថា ស្ថាប័នមួយនេះ មានច្រើនគណៈកម្មការ អន្តរស្ថាប័ន និងវិស័យ និងហេតុការណ៍ ខ្លះកើតឡើង មិនបានព្រាងទុកដែលត្រូវចំណាយលុយជាតិអស់ច្រើន។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មិនទាន់មានមូលដ្ឋានណាមួយដើម្បីវាយតម្លៃការចាយវាយថវិកាជាតិកាលពីឆ្នាំ២០១៣ ទេ ប៉ុន្តែលោកបញ្ជាក់ថា ការចំណាយលើសលុយរដ្ឋ និងសវកម្មលើស្ថាប័នរដ្ឋពុំមានចែកចាយឲ្យដឹងជាសាធារណៈនោះទេ៖ «»។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។