លោក សម រង្ស៊ី ចង់​ឲ្យ​មាន​សមាជជាតិ​រវាង​ពលរដ្ឋ​និង​នាយករដ្ឋមន្ត្រី

0:00 / 0:00

ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​ជា​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា​បាន​វិល​ត្រលប់​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ ទី​២៧​ ខែមេសា។

លោក សម រង្ស៊ី បាន​ផ្ដល់​បទ​សម្ភាសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អំពី​លទ្ធផល​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ លោក សម រង្ស៊ី អះអាង​ថាលទ្ធផល​នៃ​វប្បធម៌​​សន្ទនា​នេះ គឺ​មេដឹកនាំ​ទាំងពីរ បាន​ផ្ដោត​ទៅ​លើ​វប្បធម៌​សន្ទនា​ជា​សំខាន់ ដោយចង់ឲ្យ​មាន​ការ​សន្ទនា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ថ្នាក់ដឹកនាំ​ ពិសេស​​​គឺលោក​នាយកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អាច​ធ្វើ​សមាជជាតិ​ដូច​ទៅ​នឹង​កាល​ពី​របប​សង្គមរាស្ត្រនិយម​ និង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ​លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។