មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា អះអាងថា ពលរដ្ឋអាចឈរមើល និងថតរូបពីការរាប់សន្លឹកឆ្នោតបាន នៅគ្រប់ទីតាំងការិយាល័យ ដោយគ្មានការរារាំងឡើយ។
លោក ហង្ស ពុទ្ធា ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៤ មិថុនា នេះ បន្ទាប់ពីមានការរាយការណ៍ថា នៅតាមទីតាំងការិយាល័យមួយចំនួន សមត្ថកិច្ចបានបណ្ដេញពលរដ្ឋមិនឲ្យឈរមើលការរាប់សន្លឹកឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ពលរដ្ឋអាចឈរមើល និងថតរូបពីតាមបង្អួច ឬទ្វារបាន លើកលែងតែចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។លោកបន្ថែមថាបើសិនជាសមត្ថកិច្ចរារាំងឬឃាត់ពលរដ្ឋមិនឲ្យមើលការរាប់សន្លឹកឆ្នោតមែនជារឿងខុសច្បាប់លោកបញ្ជាក់ថាតំណាងគណបក្សនយោបាយអាចដាក់ពាក្យប្ដឹងមកគ.ជ.បបាន។
ទោះបីជាយ៉ាងនេះក្ដីពលរដ្ឋបានអះអាងថាមានការិយាល័យជាច្រើនបានបណ្ដេញពលរដ្ឋចេញពីការិយាល័យបោះឆ្នោតនិងបិទទ្វាររបងជិតមិនឲ្យពលរដ្ឋទៅក្បែរទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។