លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា អ្នកស្រី ប៊ុន រ៉ានី អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ១៦៩៧ ក្នុងសាលាគរុកោសល្យ និងវិក្រឹត្យការ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅម៉ោងប្រមាណ ៧កន្លះ ព្រឹកថ្ងៃទី៤ មិថុនា។ លោកក៏បដិសេធមិនឆ្លើយសំណួរទាក់ទងនឹងលទ្ធផលឆ្នោត ដោយខ្លាចខុសនីតិវិធីនៃការបោះឆ្នោត។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងអញ្ជើញទៅបោះឆ្នោតនៅការិយាល័យក្នុងសាលាបឋមសិក្សាចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃដដែលនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ។


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។