ដក​មេ​ប៉ុស្តិ៍​នៅ​ប៉ៃលិន​បន្ទាប់​ពី​ការពារ​សន្តិសុខ​អ្នក​យក​ព័ត៌មាន​រឿង​ព្រំដែន

ស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន សម្រេច​ដក​តួនាទី​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ នៅ​ចំណុច​បរថ្មី ក្នុង​ខេត្ត​ប៉ៃលិន ក្រោយ​ពេល​លោក​បាន​ការពារ​សន្តិសុខ​​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ដែល​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម កាល​ពី​ជាង​១​សប្តាហ៍​មុន។
ដោយ ម៉ម មុនីរតន៍
2013-03-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
មេ​ប៉ុស្តិ៍​បរថ្មី ច្រក​អូរអែម សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី លោក មួន ទឹម ហៅ ញ៉ន (ស្ដាំ) អង្គុយ​ក្បែរ​បង្គោល​ឡាក់​លេខ ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

ប្រធាន​ប៉ុស្តិ៍​បរថ្មី នៃ​ខេត្ត​ប៉ៃលិន ត្រូវ​គេ​បញ្ចប់​​ពី​តួនាទី និង​កំពុង​ប្រឈម​មុខ​​​តាម​ផ្លូវ​ច្បាប់ ព្រោះ​តែ​ត្រូវ​គេ​រក​ឃើញ​ថា លោក​មាន​កំហុស​ក្នុង​រឿង​ព្រំដែន។

លោក មួន ទឹម ហៅ ញ៉ន អតីត​មេ​ប៉ុស្តិ៍​វរព្រំដែន ៨២១ ប្រចាំ​នៅ​ចំណុច​បរថ្មី សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រូប​លោក​ត្រូវ​គេ​ដក​ពី​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា។ លោក​បន្ត​ថា អ្វី​ដែល​ឈាន​ដល់​ការ​បញ្ចប់​លោក​ពី​មុខ​តំណែង និង​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាម​ដាក់​ពន្ធនាគារ​បន្ត​​ទៀត​នោះ ព្រោះ​តែ​ត្រូវ​គេ​ចោទ​ប្រកាន់​​ថា លោក​​ធ្វើ​ការ​ឲ្យ​បក្ស​ប្រឆាំង និយាយ​ចេញ​អំពី​ការ​សម្ងាត់​នៃ​កិច្ចការ​ព្រំដែន និង​ទន្ទ្រាន​កាន់កាប់​លើ​ដី​តំបន់​ស​រវាង​កម្ពុជា និង​ប្រទេស​ថៃ។

លោក​បញ្ជាក់​ថា យុទ្ធសាស្ត្រ​នេះ ពិត​ជា​ធ្វើ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។ លោក​បន្ត​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ អ្វី​ដែល​លោក​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ជាង ១​សប្ដាហ៍​មុន​នោះ គឺ​គ្រាន់​តែ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ បុគ្គលិក​របស់​វិទ្យុ​អាស៊ីសេរី ប៉ុណ្ណោះ៖ «ដក​កាំភ្លើង​ម្សិលម្ង៉ៃ (២៥ មីនា)។ ខ្ញុំ​សង្ស័យ​តែ​ដក​មាន​ការ​ទេ ដក​ម្សិលម្ង៉ៃ ហើយ​ម្សិលមិញ​ហ្នឹង (២៦ មីនា) គេ​ប្រមូល​មក​ប្រជុំ​ប្រកាស​ហ្នឹង​គេ​ដក។ ហើយ​ថ្ងៃនេះ ខ្ញុំ​ត្រូវ​ទៅ​ស្នងការ​ហ្នឹង ស្នងការ បុគ្គលិក​គេ​សួរ​ខ្ញុំ ខ្ញុំ​សួរ​ថា ខ្ញុំ​ខុស​រឿង​អី​អ៊ុំ? គេ​ចោទ​ប្រកាន់​ថា ទី​១ រឿង​អា​បង្គោល​សីមា​ខ្លាំង ទី​២ ថា​ខ្ញុំ​កាប់​ព្រៃ​តំបន់​ស ហើយ​ខ្ញុំ​ថា ដី​ខ្ញុំ​នៅ​កណ្ដាល ហើយ​ដី​ទាហាន​នៅ​ជុំវិញ​អស់​ហើយ»

ការ​សម្រេច​បញ្ចប់​តួនាទី និង​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​របស់​អតីត​ប្រធាន​ប៉ុស្តិ៍​វរព្រំដែន ៨២១ នេះ ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​អតីត​មេ​ប៉ុស្តិ៍​បរថ្មី ត្រូវ​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ៦៤ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា។

ឆ្លើយ​តប​បញ្ហា​នេះ មេបញ្ជាការ​រង​នគរបាល​វរព្រំដែន ៨២១ លោក អែម ជាតិ ដែល​រង់​ការ​ចោទ​ប្រកាន់​ថា គឺ​ជា​អ្នក​ធ្វើ​របាយការណ៍​ប្ដឹង​លោក មួន ទឹម បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​ចាត់​ទុក​ថា កិច្ចការ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​ជំនាញ៖ «ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ រឿង​របស់​ថ្នាក់​លើ»

ចំណែក​ស្នងការ​នគរបាល​​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផែន​ព្រំដែន លោក ថា ធា មាន​ប្រសាសន៍​ថា លោក មួន ទឹម មិន​ត្រូវ​បាន​គេ​បញ្ចប់​តួនាទី​លោក​ឡើយ គឺ​គ្រាន់​តែ​​ផ្លាស់ប្ដូរ​ការងារ​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា នេះ​ជា​ក្របខ័ណ្ឌ និង​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​នៃ​ស្ថាប័ន​រដ្ឋ៖ «ឥត​មាន​រឿង​អី​ទេ គេ​ផ្លាស់ប្ដូរ អា​នេះ​​វា​ការងារ​ផ្ទៃ​​អង្គភាព ត្រូវ​តែ​មាន​ការ​ផ្លាស់ប្ដូរ​អ៊ីចឹង​ហើយ»

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ទង្វើ​​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋាភិបាល​នេះ​ថា ធ្វើ​ឡើង​គឺ​​ប្រឆាំង​បាន​តែ​ជាតិ​សាសន៍​ខ្លួន និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​មាន​និន្នាការ​មិន​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ៖ «ចំពោះ​ខ្ញុំ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ក្នុង​នាម​ក្រុមប្រឹក្សា​ឃ្លាំមើល ខ្ញុំ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ទង្វើ​​ដែល​បាន​ធ្វើ​ទៅ​លើ​នាយក​ទាហាន ទៅ​លើ​ទាហាន»

បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា នឹង​ពុំ​មាន​ការ​​រឹតត្បិត​អំពី​បញ្ហា​ព្រំដែន​ក្តី​ ក៏​ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន​​ពុំ​បាន​បង្កើត​បរិយាកាស​ធូរ​ស្រាល​ដើម្បី​​បាន​ឃើញ ឬ​ចូល​ជិត​​បង្គោល​ព្រំដែន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (23)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

PP

ពី PP

ត្រូវដឹងថាប្រជាជននៅតាមព្រំដែន គឺជារបងសីម៉ាព្រំដែន បើគា្រន់ការពារ និងបញ្ចេញបតិខ្លះមានកំហុស សួរថាតើអ្នកទាំងអស់ហ្នឹងមានសិទ្ឋិការពារ និងបញ្ចេញមតិដែររឺទេ? សម្រាប់ខ្ញុំគិតថាប្រហែលជាមានអ្វីត្រូវដោះដូរហើយមើលទៅបានជាអញ្ចឹង ។

Apr 01, 2013 11:31 PM

អ្នក​អាន​អនាមិក

ពី ទមិឡ

រដ្ឋាភិបាល ធ្វើអ្វីស្រេចចិត្ត ក៏ព្រោះប្រជាជនរួមគំនិត.

Mar 31, 2013 03:22 PM

អ្នក​អាន​អនាមិក

យើងខ្ញុំស្ថិតនៅឯចុងម្ខាងនៃពិភពលោក ។ ការពឹតរបស់យើង គឺមានជំនឿទៅលើព៌មានរបស់បងប្អូន​សាម័ញដែលរស់នៅទីកន្លែងកើតហេតុ ពុំមែនមាន​ជំនឿ​តែ​ទៅ​លើ ថីថុង នៅការិយ៉ាល័យរដ្ឋមន្ត្រីនៅភ្នំពេញនោះទេ ។

Mar 29, 2013 12:04 PM

អ្នក​អាន​អនាមិក

ករណីឆ្មាំវាអញ្ចេះ៖
១ បើមិនទៅការពារប្រសិនបើមានបញ្ហាជាយថាហេតុណាមួយកើតចំពោះអ្នកការសែតនោះគេថាអាជ្ញាធរមិនធ្វើការ ករណីដូចកាលក្មេងប្រុសម្នាក់ដែលពស់ពីសចឹកហើយទៅរកពេទ្យ ពេទ្យឆ្លើយថាមិនមានថ្នាំទេ មានតែសំរាប់យុវជនស្មោះចិត្តដល់តែរឿងនេះវារសើបសំរាប់មេពេកក៏ដកគ្នាចោលដែរ។
២ បើទៅការពារសន្តិសុខជូនក្រុមអ្នកសារពតិ៍មាននោះគេថាជួយអ្នកដទៃ ចំនុចនេះក៏រសើបសំរាប់មេដែរតែបង្វែរថាបង្ករដល់អសន្តិសុខសង្គម ក៏ដកគ្នាចោលដែរ ។

Mar 29, 2013 03:04 AM

គណៈរដ្ឋមន្ត្រីខ្មែរ

ពី អាណាចក្រខ្មែរ

ស្រុកខ្មែរ និងស្រុកសៀមខុសក្នាស្រឡះ ឆ្ងាយដូចមេឃនិងដី។ប្រជាធិបតេយ្យស្រុកសៀម អ្នកដឹកនាំរដ្ឋអនុវត្តតាមមតិប្រជារាស្ត្រគេ រីឯប្រជាធិបតេយ្យស្រុកខ្មែរវិញ ប្រជារាស្ត្រលូកដៃដាច់ដៃ លូកអណ្តាតដាច់អណ្តាត។ ប៉ុន្តែអ្វីៗមានដែកកំណត់...រាស្ត្រដែលឞានទាមទាទៅថ្នាក់ដឹកនាំរដ្ឋគឺជា គាត់យល់ថាពួកគាត់ម្ចាស់ជោគវាសនាប្រទេសជាតិពិតឞ្រាកដ។ បើមិនខ្មោចទេ យ៉ាងហោចណាស់កុំរំលោភបំពានរាស្ត្រខ្លួនឯង។

Mar 29, 2013 02:03 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល