លោក សម រង្ស៊ី អវត្តមាន​ក្រោយ​ប្រកាស​ជំហរ​ធ្វើ​មហា​បាតុកម្ម

ដោយ ទេព សុរ៉ាវី
2013-08-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្ដាល​ហ្វូង​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៣។
RFA/Mom Sophon

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿយៗ​តែង​ប្រកាស​ជំហរ​កៀរគរ​អ្នក​គាំទ្រ​តាម​បណ្ដា​ខេត្ត ឲ្យ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​គណបក្ស​នេះ​អះអាង​ថា លទ្ធផល​ឆ្នោត​នោះ​មិន​ត្រឹមត្រូវ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ទន្ទឹម​ពេល​ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​កៀក​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​នោះ ស្រាប់​តែ​លោក សម រង្ស៊ី ត្រូវ​អវត្តមាន​នៅ​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​រិះគន់​ចំពោះ​អវត្តមាន​របស់​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ។

លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស ខណៈ​ដែល​លោក​ព្យាយាម​កៀរគរ​ពលរដ្ឋ​គ្រប់​ទិសទី​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

បន្ទាប់​ពី​បញ្ចប់​ពិធី​ជួប​សំណេះសំណាល និង​ថ្លែង​អំណរគុណ​ម្ចាស់​ឆ្នោត​ប្រមាណ​ជាង ១​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​សីហា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រញាប់​ចាកចេញ និង​រៀបចំ​អីវ៉ាន់​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទាំង​យប់ ដើម្បី​ចូល​រួម​ពិធី​មង្គលការ​កូន​របស់​លោក។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក របស់​លោក សម រង្ស៊ី លើក​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ជា​គម្រោង​យូរ​មក​ហើយ។ ទោះ​យ៉ាង​ណា អ្នក​វិភាគ ពិសេស​អ្នក​គាំទ្រ​លោក​ខ្លះ​រិះគន់​ថា អវត្តមាន​លោក សម រង្ស៊ី ពេល​នេះ មិន​សម​ជា​មេដឹកនាំ​នោះ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច មាន​ប្រសាសន៍​ថា ពេល​ស្រុក​មាន​បញ្ហា បែរ​ជា​មេដឹកនាំ​ចាក​ចេញ​ពី​ស្រុក​ដើម្បី​ទៅ​រៀបចំ​ការ​កូន​នៅ​ក្រៅ​ប្រទេស។ លោក​សម្ដែង​ការ​ងឿងឆ្ងល់​ថា ម្ដេច​លោក សម រង្ស៊ី មិន​តម្កល់​បញ្ហា​ជាតិ​ជា​ធំ ព្រោះ​មេដឹកនាំ​ជា​កូនសោ​នៃ​ដំណោះ​ស្រាយ។ លោក​បន្ត​ថា កុំ​ថា​ឡើយ​រៀបការ​កូន សូម្បី​តែ​ការ​ជួប​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋ ក៏​ត្រូវ​ផ្អាក​ដែរ លុះ​ត្រា​តែ​មាន​ស្ថិរភាព​នយោបាយ​ទើប​មាន​ទស្សនកិច្ច​ទៅ​បរទេស។

លោក សុខ ទូច បាន​លើក​ឧទាហរណ៍​ថា នៅ​សហរដ្ឋអាមេរិក លោក បារាក់ អូបាម៉ា (Barack Obama) ឈ្នះ​ឆ្នោត​អាណត្តិ​ទី​២​បាន​ដោយ​លោក​យក​បញ្ហា​ជាតិ​ជា​ធំ ជាក់ស្ដែង​នៅ​ពេល​អាមេរិក​ជួប​គ្រោះ​មហន្តរាយ លោក អូបាម៉ា លុប​ចោល​ទាំង​ស្រុង​នូវ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ដើម្បី​ឈរ​ក្នុង​ប្រទេស​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ លទ្ធផល​បោះ​ឆ្នោត​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ខាង​មុខ​នេះ ហើយ​ការ​ប្រកាស​ដឹកនាំ​បាតុកម្ម​ក៏​ត្រូវ​ធ្វើ​ឡើង​ស្ទើរ​ទូទាំង​ប្រទេស បែរ​ជា​លោក សម រង្ស៊ី ជា​មេដឹកនាំ​គិត​តែ​ពី​បញ្ហា​គ្រួសារ ដោយ​មិន​គិត​បញ្ហា​ជាតិ​ដែល​កំពុង​មាន​កម្ដៅ។

មុន​នឹង​ចាកចេញ​ទៅ​បរទេស លោក សម រង្ស៊ី បាន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ ដើម្បី​អរគុណ​ម្ចាស់​ឆ្នោត។ ក្នុង​នោះ​លោក​ក៏​បាន​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ប្រសិន​បើ គ.ជ.ប ប្រកាស​ថា គណបក្ស​នេះ​ចាញ់ ខណៈ​ដែល​លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន ៦៣​កៅអី​ក្នុង​រដ្ឋ​សភា។

ការ​ចាកចេញ​របស់​លោក សម រង្ស៊ី នេះ រង​ការ​រិះគន់ និង​ឆ្លើយឆ្លង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់ ឈ្មោះ វ៉ារីផល បាន​សម្ដែង​ការ​ហួស​ចិត្ត និង​ចោទ​ជា​សំណួរ​ថា តើ​ពេល​ណា​ទើប​លោក សម រង្ស៊ី ត្រឡប់​មក​វិញ? ចុះ​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ប្រព្រឹត្ត​ទៅ​យ៉ាង​ម៉េច? ម្នាក់​ទៀត​បន្ទរ​ថា បើ​មេ​មិន​នៅ​ហើយ ក៏​មិន​អាច​ចាត់​ចែង​អី​បាន​ដែរ។

អ្នក​ខ្លះ​សរសេរ​បែប​គាំទ្រ​ដំណើរ​លោក សម រង្ស៊ី ថា អវត្តមាន​របស់​លោក​បី​បួន​ថ្ងៃ​វា​មិន​មែន​ជា​មហន្តរាយ​នៃ​កម្ពុជា​ទេ។ ផ្ទុយ​ទៅ​វិញ វត្តមាន​នៃ​អំពើ​ផ្ដាច់ការ​និង​ជន​ផ្ដាច់ការ​ទេ​ដែល​ត្រូវ​ព្រួយ​បារម្ភ។ ខ្លះ​ទៀត ថា​គេ​ទៅ​គេ​មាន​អ្នក​ស្ដីទី​ចាំ​ផ្ទះ​ដែរ​តើ! នាំ​គ្នា​ជជែក​អត់​ប្រយោជន៍។ ខ្លះ​ទៀត​និយាយ​បែប​ឌឺ​ថា គាត់​មិន​មែន​ទៅ​ការ​កូន​ទេ គឺ​ទៅ​ធ្វើ​ការងារ​សំខាន់​មួយ​ចំនួន​នៅ​បរទេស ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ខ្លះ​ព្រលយ​ថា លោក សម រង្ស៊ី ចង់​រត់​យក​រួច​ខ្លួន​ទៀត។

ជុំវិញ​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​គួរ​មាន​វប្បធម៌​គិត​ថ្មី ហើយ​កុំ​គិត​វប្បធម៌​បុគ្គល ដោយ​មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ថ្នាក់​ដឹក​នាំ​ច្រើន​ទៀត។ លោក​បន្ត​ថា អវត្តមាន​លោក សម រង្ស៊ី ដោយ​ហេតុ​មាន​ធុរៈ​ចាំបាច់​មិន​អាច​ខាន​បាន​នោះ មិន​មាន​ន័យ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​កិច្ចការ​សំខាន់​របស់​គណបក្ស​នេះ​ទេ ហើយ​លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ។

សម្រាប់​អ្នក​វិភាគ​សង្គម លោក កែម ឡី វិញ យល់​ថា ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ​នេះ មេដឹកនាំ​មិន​មែន​ជា​លោក សម រង្ស៊ី ឬ​លោក កឹម សុខា ទេ ប៉ុន្តែ​ពលរដ្ឋ​ដែល​គាំទ្រ​ទេ​ដែល​កំពុង​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​គណបក្ស​នេះ។

លោក កែម ឡី គិត​ថា មហា​បាតុកម្ម​នឹង​មិន​ទាន់​កើត​ឡើង​ភ្លាមៗ​ទេ នៅ​ពេល​ដែល​លោក សម រង្ស៊ី នៅ​បរទេស។ បាតុកម្ម​របស់​ពលរដ្ឋ​អាច​កើត​ឡើង​ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ឬ​ក្រោយ​ថ្ងៃ​ប្រជុំ​សភា​លើក​ដំបូង ឬ​ក្រោយ​ថ្ងៃ​ដែល គ.ជ.ប បែង​ចែក​កៅអី​រដ្ឋ​សភា​ឲ្យ​ទៅ​គណបក្ស​ផ្សេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (19)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំគិតថា ការទៅសហរអាមេរិករបស់ ឯកឧត្តម សមរង្សីនិងធ្វើអោយទំនាក់ទំនងរបស់​ឯកឧត្តម នឹងថ្នាក់ដឹកនាំអាមេរិក
អង្គការសហប្រជាជាតិកាន់តែល្អ ជាពិសសេ ឯកឧត្តមបង្ហាញនូវជំហររបស់ក្នុងការដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ។​ក្នុងនាមកូនខែ្មរម្នាក់ ខ្ញុំសង្ឃឹមថា ឯកឧត្តមនិងប្រកាន់ខ្ចប់នូវជំហក្នុងការដោះស្រាយបញ្ហាដោយមិនអោយម្ចាស់ឆ្នោះខកចិត្តទេ ។​សូមឯកឧត្តមកុំអោយម្ចាស់ឆ្នោតខកចិត្តអោយសោះ។

Aug 08, 2013 07:17 AM

Arun Reah

This is just a technique H.E Sam Rainsy plays to test CPP and wants to know the reaction of CPP. As a clever politician, he must have a secret strategy to defeat his rival. I believe that his leaving for U.S.A this time much or less makes CPP worry and doubt this and that.

Aug 08, 2013 05:15 AM

អ្នក​អាន​អនាមិក

Why RFA still support SAM RANGSY??? Come on, stop post all articles related to SAM RANGSY, do not waste your time and do not work for him.

Aug 08, 2013 03:57 AM

អ្នក​អាន​អនាមិក

បើទោះជាគាត់មិនចេញក្រៅប្រទេសក៏ពុំមានអីចាំបាច់សំរាប់
ដោះស្រាយបន្ទាន់ដែរ ព្រោះលទ្ធផលឆ្នោទមិនទាន់ប្រកាស
ផង ម្យ៉ាងទៀតបងប្អូនខ្មែរនៅក្រៅប្រទេសច្រើនក៏បានគាំទ្រ
សង្គ្រោះជាតិដែរ

Aug 08, 2013 03:43 AM

អ្នក​អាន​អនាមិក

គាត់ទៅសុំជំនួយពី UN ឲ្យមកធ្វើជាអាជ្ញាកណ្តាល ដើម្បីជំរះមន្ទិលរាស្រ្តដែលសង្ស័យថាឆន្ទះរាស្រ្តត្រូវបានប្លន់។

Aug 08, 2013 01:03 AM

មើល​មតិ​ទាំង​អស់.