ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានទទួលមរណភាពនៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី១៥ ខែមីនា នេះក្នុងអាយុ ៦៦ឆ្នាំ ដោយរោគាពាធនៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ពីដំណឹងមរណភាពនេះ។ ការទទួលមរណភាពនេះ នៅបន្ទាប់ពីលោកបានទទួលគោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន» ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។
លិខិតពីទីស្ដីការគណៈរដ្ឋមន្ត្រី ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយោងលើប្រសាសន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ មីនា នេះ បានសុំបុរេប្រទានថវិកាចំនួន ៣ប៊ីលានរៀល ឬប្រហែល ៧៥ម៉ឺនដុល្លារ សម្រាប់ចំណាយធ្វើពិធីបុណ្យសព សុខ អាន។
មកទល់ម៉ោង ៨ជាងយប់នេះ មន្ត្រីរដ្ឋាភិបាលមិនទាន់បញ្ជាក់ថា តើសពលោក សុខ អាន នឹងបញ្ជូនមកដល់កម្ពុជា នៅពេលណានៅឡើយទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។