ពលករ​ខ្មែរ​១៣​នាក់​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ឃុំ

សាច់​ញាតិ​ពលករ​ខ្មែរ ១៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ពួក​គេ​បាន​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ឲ្យ​ទាន់​ពេល​បោះឆ្នោត។
ដោយ ចេង ម៉េងជូ
2013-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នកស្រី នួន ចាន់ធឿន ជា​បងស្រី​បង្កើត​របស់​ពលករ​ឈ្មោះ នួន សុខណេង ដែល​ជា​ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​ទាំង ១៣​នាក់​នោះ បាន​ឲ្យ​ដឹង​ថា ប្អូន​ប្រុស​បង្កើត និង​បង​ប្អូន​ជីដូន​មួយ ១២​នាក់​ទៀត របស់​អ្នកស្រី ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​បាងកក ចាប់​ឃុំឃាំង​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ មក​ម្ល៉េះ ហើយ​អ្នកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ពី​ពួក​គេ​នៅ​ឡើយ​ទេ។ ពួក​គេ​ទាំង ១៣​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ហេតុផល​ថា ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

អ្នកស្រី​មាន​ប្រសាសន៍​ថា សាច់​ញាតិ​របស់​អ្នកស្រី​សរុប ១៥​នាក់ ត្រូវ​បាន​បង​ជីដូន​មួយ​ម្នាក់​ដែល​មាន​គ្រួសារ​នៅ​ប្រទេស​ថៃ នាំ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ទី​នោះ កាល​ពី​ពេល​ចូល​ឆ្នាំ​ខ្មែរ។ អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​នេះ​តាម​រយៈ​ប្អូន​ជីដូន​មួយ ២​នាក់​ទៀត ដែល​មិន​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ពួក​គេ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ពី​ពលករ ១៣​នាក់​ទៀត។

បច្ចុប្បន្ន ក្រុម​គ្រួសារ​របស់​ពលករ​ទាំង​នោះ កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល