អគ្គីភ័យបានឆាបឆេះផ្ទះអស់ ៤ខ្នង ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចន្លោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្លូវរថភ្លើង នៅម៉ោងប្រមាណ ២រសៀលថ្ងៃទី១៧ ខែធ្នូ។
មានការឆ្លើយដាក់គ្នាពីមួយទៅមួយ ទាក់ទងនឹងមូលហេតុនៃអគ្គីភ័យនេះ។ ម្ចាស់ផ្ទះឆេះមួយខ្នង លោក មាន លាង អះអាងថា ភ្លើងចេញពីផ្ទះ លោក ហ៊ាង ប៉េង ជាមេភូមិ១៦៖ «សំឡេង»។
តបនឹងការអះអាងនេះ អ្នកនាង ហ៊ាង សុភ័ក្ត្រ ជាកូនលោកមេភូមិ ហ៊ាង ប៉េង ថ្លែងថា គួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋាន៖ «សំឡេង»។
យ៉ាងណាក៏ដោយ ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ន មានប្រសាសន៍ថា លោកមិនទាន់អាចបំភ្លឺអំពីមូលហេតុនៃអគ្គីភ័យ និងទំហំនៃការខូចខាតបាននៅឡើយទេ។
រហូតដល់ម៉ោងប្រមាណ ៣រសៀលថ្ងៃដដែល ក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបជាង ៣០គ្រឿង បាញ់ពន្លត់ការឆាបឆេះបានទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។