Opens in new windowមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេតករណីមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ជនសង្ស័យលួចម៉ូតូ ដោយបាញ់សម្លាប់នៅកន្លែងកើតហេតុ។
ប៉ូលិសក្រុងប៉ោយប៉ែត ប្រមាណ ៥នាក់ កាលពីថ្ងៃទី២៤ សីហា កន្លងទៅ បានតាមចាប់ចោរលួចម៉ូតូហុងដាសេរី ២០១៥ ចំនួន ២គ្រឿងនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះ ប៉ូលិសចាប់បានជនសង្ស័យម្នាក់ឈ្មោះ យិន ចាន់លាប អាយុ ៣២ឆ្នាំមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីការពារសិទ្ធិមនុស្ស មានមន្ទិលសង្ស័យចំពោះការបាញ់សម្លាប់បុរសម្នាក់ជាជនសង្ស័យលួចម៉ូតូនេះ ជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចមូលដ្ឋានជាអ្នកបាញ់សម្លាប់។
សូមស្ដាប់ លោក ហ៊ុំ ចំរើន ដែលបានចុះស៊ើបអង្កេតករណីនេះ រាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
