រដ្ឋាភិបាលកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង (Pyongyang) គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែមករា បានសម្ដែងការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរ របស់ខ្លួនកាលពីថ្ងៃទី៦ ខែមករា កន្លងទៅនេះ។ កម្ពុជា ចាត់ទុកទង្វើរបស់ប្រទេសកូរ៉េខាងជើង ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។