ស្ត្រី​ខ្មែរ​រងគ្រោះ​ពី​ការ​រៀបការ​ទៅ​ចិន​ម្នាក់​ទៀត​ត្រូវ​បាន​ជួយសង្គ្រោះ

ស្ត្រី​ខ្មែរ​ម្នាក់ទៀត ដែល​មេខ្យល់​បោក​យក​ទៅ​រៀបការ​នៅ​ប្រទេស​ចិន ​ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ជួយ​សង្គ្រោះ​ ហើយនឹងមក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ទី៤ ខែ​ឧសភា​នេះ តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក គុយ កួង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នារី​រងគ្រោះ​ដែល​ស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​រូប​នោះ ត្រូវ​បាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ជាំងស៊ី(Jiang Xi) ប្រទេស​ចិន ជួយសង្គ្រោះ​នារី​បញ្ជូន​មក​កម្ពុជា។

បើ​ទោះ​ជា​មាន​ការ​លេច​ឮ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចាញ់​បោក ការ​ជួញ​ដូរ​ស្ត្រី​វ័យ​ក្មេង​ទៅ​ក្រៅ​ប្រទេស ក៏​មក​ដល់​ពេល​នេះ ពុំ​មាន​តួលេខ​ជា​ផ្លូវ​ការ​ពី​ចំនួន​ករណី​ដែល​ចាត់​ទុក​ថា ជា​អំពើ​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។