ប្រទេសកម្ពុជា បានចាយប្រាក់ដុល្លារនៅលើទីផ្សារដោយសេរីនាពេលកន្លងមក។ ឥឡូវនេះ ធនាគារជាតិនៃកម្ពុជា រួមជាមួយវិស័យឯកជន បានរៀបចំពិធីអបអរសាទរខួបលើកទី៣៦ នៃការដាក់ឲ្យធ្វើចរាចរប្រាក់រៀលឡើងវិញនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងរាជធានីភ្នំពេញ។
ការលើកទឹកចិត្តនេះ គឺដើម្បីជំរុញឲ្យលុយរៀល ចរាចរនៅលើទីផ្សារឲ្យកាន់តែច្រើន។ វិស័យឯកជនដែលកំពុងប្រតិបត្តិការលើផ្នែកហិរញ្ញប្បទានមួយចំនួន រំពឹងថា ការដាក់ឲ្យដំណើរការលុយរៀលនេះ នឹងអាចជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានសន្ទុះថែមទៀត។ធនាគារជាតិ នឹងដាក់ប្រព័ន្ធប្រតិបត្តិការរហ័សក្នុងការចាយលុយរៀល ជំនួសដុល្លារវិញនៅពេលខាងមុខ។
សូមស្ដាប់ លោក ម៉ម មុនីរតន៍ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី រាយការណ៍អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។