ការដោះលែងនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាច្រើនទៀត។
ចំណែកប្រជាពលរដ្ឋជាបាតុករប្រមាណ ១០នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនជាមួយគ្នានោះដែរ ពុំទាន់ដោះលែងនៅឡើយ ហើយនៅក្នុងចំណោមទាំង ១០នាក់នោះសុទ្ធតែមានរបួសដោយសមត្ថកិច្ចវាយ ក្នុងនោះមាន ២នាក់របួសធ្ងន់ដោយបែកក្បាល និងបាក់ដៃ។
អ្នកទាំង ១០នាក់នោះ ព្រះរាជអាជ្ញានឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៣ មករា។
ព្រះសង្ឃទាំង៥អង្គ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងកម្មកររោងចក្រកាត់ដេរ១០នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង៩១១ ប្រដាប់អាវុធ ទាហានឆ័ត្រយោងកងពល៩១១ វាយបង្រ្កាប និងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្នុងពេលប៉ះទង្គិចគ្នា រវាងទាហាន និងកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមស្តាប់សេចក្តីរាយការណ៍របស់លោក យាង សុជាមេត្តា អំពីរឿងនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។