ស្លាក​លម្អ​នៃ​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កណ្ដាល​រង​ការ​រិះគន់​លើ​សំណេរ​អក្ខរាវិរុទ្ធ

ការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី៤ នៅ​ឆ្នាំ​នេះ រង​ការ​រិះគន់​យ៉ាង​កក្រើក​ពី​សំណាក់​ពលរដ្ឋ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថាអភិបាល​ខេត្ត​កណ្ដាល​ធ្វើ​ការងារ​ខ្ជីខ្ជាដែល​បាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ នៅ​លើ​ស្លាក​លម្អ​តាម​ផ្លូវ​ក្នុង​ពិធី​បុណ្យ​ទន្លេ។

ខណៈ​មាន​ការ​រិះគន់​ពី​ក្រុម​ពលរដ្ឋនិង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាសែត​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចុះផ្សាយនៅ​ថ្ងៃ​ទី១៧ខែ​កុម្ភៈបាន​ដក​ស្រង​សម្ដី​ក្រុម​ការងារ​នៃ​រដ្ឋបាល​ខេត្ត​កណ្ដាល​ថា នឹង​លើក​ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី​មួយ​ទៀត​ដាក់​ជំនួស​ផ្ទាំង​ចាស់ ដោយ​កែ​ពាក្យ​ខុស​ចេញ​ទាំងអស់។

ពិធី​បុណ្យ​ទន្លេ​លើកទី៤ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩ ដល់ ថ្ងៃទី១១ ខែ​មីនាឆ្នាំ​២០១៨នៅ​ក្រុង​តាខ្មៅខេត្ត​កណ្ដាលពិធី​បុណ្យ​នេះ​ត្រូវ​គេ​ព្យាករថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រមាណ​១លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។