សព​ទាហាន​មួក​ខៀវ​ខ្មែរ​៤​រូប​ដែល​ពលី​ជីវិត​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា

0:00 / 0:00

សព​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​ដែល​បាន​ពលី​ជីវិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ត្រូវ​បាន​អង្គការ​សហប្រជាជាតិ បញ្ជូន​មក​ដល់​កម្ពុជា ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​២១ ឧសភា។ ប្រមុខ​រាជ​រដ្ឋាភិបាល ចាត់​ទុក​ពលីកម្ម​របស់​យុទ្ធជន​ទាំង ៤​រូប​នោះ ថា​ជា​ការ​បាត់បង់​ដ៏​ធំធេង និង​អង់អាច​ក្លាហាន​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក។

កង​ទាហាន​មួក​ខៀវ​ទាំង ៤​រូប​ដែល​ស្លាប់​នោះ​រួម​មាន ឈ្មោះ អ៊ឹម សំ ជា​អ្នក​បើកបរ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​សៀមរាប ឈ្មោះ ស៊ាង នរិន្ទ ជា​ជំនួយការ​ត្រួត​ពិនិត្យ​គុណភាព​មាន​ស្រុក​កំណើត​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ លោក មុំ តុលា ជា​ជំនួយការ​បើកបរ​អ៊ិសស្កាវ៉ាទ័រ (Excavator) មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ឈ្មោះ ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ស្វាយរៀង។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី គឺ​លោក ឡេង ម៉ាលី រាយការណ៍​អំពី​ទិដ្ឋភាព​នៃ​ការ​រៀបចំ​របស់​រដ្ឋាភិបាល និង​គ្រួសារ​ដើម្បី​ទទួល​សព​យុទ្ធជន​ទាំង ៤​រូប​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។